ទីបំផុតពានរង្វាន់ CONCACAF Gold Cup ឆ្នាំ ២០២៣ ដែលសហរដ្ឋអាមេរិក និងកាណាដា ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលមានដូចជា៖ហ្សាម៉ាអ៊ីក, ម៉ិកស៊ិក, អាមេរិក និង ប៉ាណាម៉ា។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ថ្ងៃទី១៣ ខែកក្កដា ហ្សាម៉ាអ៊ីក ប៉ះ ម៉ិកស៊ិក វេលាម៉ោង ៩:០០នាទីព្រឹក នៅកីឡដ្ឋាន Snapdragon 
-ថ្ងៃទី១៣ ខែកក្កដា អាមេរិក ប៉ះ ប៉ាណាម៉ា វេលាម៉ោង ៦:៣០នាទីព្រឹក នៅកីឡដ្ឋាន Allegiant។ 

ពានរង្វាន់ CONCACAF Gold Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩១ បច្ចុប្បន្នមានអាយុកាល ៣២ឆ្នាំ ខណ:ប្រទេសម៉ិកស៊ិក ឈ្នះពាននេះច្រើនជាងគេសរុប ៨លើក តាមពីក្រោយដោយ អាមេរិក ៧លើក៕

Share.