ព្រះសីហនុ៖ មន្ដ្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់រះចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នាវេលាម៉ោងជាង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើភ្នំបុរីវិមានឈ្នះៗ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យបានបើករថយន្តុមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ស និងមានមនុស្សប្រហែល១០នាក់ ដើរមកជាមួយ បានសួរកម្មករកំពុងលើកដាក់ដែក សួររួចក៏ចេញទៅវិញ បានបន្តិចក៏ផ្ទុះអាវុធចំនួន៣គ្រាប់ រួចបើកឡានចូលផ្ទះនៅខាងក្រោយកន្លែងកើតហេតុបាត់តែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា លឺសូរសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់ នៅទីតាំងខាងលើ ភ្លាមនោះកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុ ដោយប្រទះឃើញសំបកគ្រាប់ចំនួន២គ្រាប់ មានចម្ងាយប្រហែល១០ម៉ែត្រពីគ្នា និងបានសាកសួរប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រួចក៏កំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីវចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ព្រះសីហនុ

Share.