ក្លិបបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក Clement Teo បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មី Stefan Golubović ជនជាតិស៊ែប៊ី វ័យ២៦ឆ្នាំ ជាកីឡាករបរទេសទី៥ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

ខ្សែប្រយុទ្ធ Stefan Golubovic កើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៦ មានកម្ពស់ ១.៨២ម៉ែត្រ អតីតកីឡាកររបស់ក្លិបបាល់ទាត់ FK Trayal Kruševac នៃលីគប្រទេសស៊ែប៊ី បង្ហាញខ្លួន ៦០លើក និងស៊ុតបាន ១៤គ្រាប់។

បើតាមការបញ្ជាក់របស់ក្លិបបាល់ទាតបឹងកេត កីឡាករ Stefan Golubović ជាកីឡាករបរទេសចុងក្រោយ ពោលគឺមិនមានកីឡាករកូតាតំបន់អាស៊ានឡើយ។

ទីផ្សារដោះដូរកីឡាកររបស់បឹងកេត ក្រោមការដឹកនាំរបស់លោក Clement Teo៖
-ខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា ពាក់អាវលេខ៧ ផ្លាស់ពីអគ្គិសនីកម្ពុជា
-ខ្សែការពារ ឈឿន វិស៊ីនុ ពាក់អាវលេខ៥ ផ្លាស់ពីអគ្គិសនីកម្ពុជា
-ខ្សែបម្រើ Mahiro Takahashi ជនជាតិជប៉ុន វ័យ២១ឆ្នាំ ផ្លាស់ពី Albirex Niigata លីគកំពូលសិង្ហបុរី
-ខ្សែបម្រើ Ryohei Yoshihama ជនជាតិជប៉ុន វ័យ៣០ឆ្នាំ ផ្លាស់ពី FC Gifu លីគលំដាប់ទី៣ជប៉ុន
-ខ្សែបម្រើ Luke Stokoe ជនជាតិអង់គ្លេស វ័យ២១ឆ្នាំ យុវជនរបស់ក្លិប 𝗢𝘅𝗳𝗼𝗿𝗱 𝗖𝗶𝘁𝘆 នៃលីគទី៥ អង់គ្លេស
-ខ្សែប្រយុទ្ធ Stefan Golubovic ជនជាតិស៊ែប៊ី វ័យ២៦ឆ្នាំ ផ្លាស់ពី FK Trayal Kruševac
-ការវិលត្រលប់របស់ខ្សែការពារ Anderson Zogbe ជនជាតិកូតឌីវ័រ ក្រោយចប់កិច្ចសន្យាខ្ចីជើងពីណាហ្គាវើលដ៍។

ខណ:ក្លិបបាល់ទាត់បឹងកេត​ ក៏បានដាក់កីឡាករ ស៊ុំ សាន់ ទៅកាន់ក្លិបគិរីវង់សុខសែនជ័យ ក្នុងលក្ខខ័ណ្ឌខ្ចីជើង សម្រាប់រដូវកាល ២០២៣-២០២៤ នេះផងដែរ៕

Share.