ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងជើង (CONCACAF Gold Cup) ឆ្នាំ ២០២៣ បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប​គ្នា​នៅ​ផ្ដាច់​ព្រ័ត្រហើយ គឺម៉ិកស៊ិក ប៉ះប៉ាណាម៉ា នៅថ្ងៃទី១៧ ខែកក្កដា វេលាម៉ោង ៦:៣០នាទីព្រឹក នៅកីឡដ្ឋាន SoFi Stadium។

លទ្ធផលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកក្កដា នេះ៖

  • ហ្សាម៉ាអ៊ីក ០-៣ ម៉ិកស៊ិក នៅកីឡដ្ឋាន Snapdragon
  • អាមេរិក ១-១ ប៉េណាំងទី( ៤-៥)ប៉ាណាម៉ា នៅកីឡដ្ឋាន Allegiant

ព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងជើង (CONCACAF Gold Cup) ឆ្នាំ ២០២៣ ដែល​សហរដ្ឋអាមេរិក និងកាណាដា ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី២៤ ខែមិថុនា ដល់​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ពានរង្វាន់ CONCACAF Gold Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩១ បច្ចុប្បន្ន​មាន​អាយុកាល ៣២ឆ្នាំ ខណ:ប្រទេសម៉ិកស៊ិក ឈ្នះពាននេះច្រើនជាងគេសរុប ៨លើក តាមពីក្រោយដោយ អាមេរិក ៧លើក៕

Share.