ក្លិបបាល់ទាត់ Al-Ettifaq សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានប្រកាសនាំចូលខ្សែបម្រើ Jordan Henderson ពីហង្សក្រហម Liverpool ជាផ្លូវនេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។

អតីតប្រធានក្រុមរបស់ Liverpool ខ្សែបម្រើវ័យ៣៣ឆ្នាំខាងលើ នឹងទទួលបានថ្លៃនឿយហត់ ៧០ម៉ឺនផោន ក្នុង១អាទិត្យ ជាមួយកិច្ចសន្យារយ:ពេល៣ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៦។

គួរដឹងថា Jordan Henderson ចូលរួមជាមួយ Liverpool ដំបូងនៅឆ្នាំ ២០១១ ដោយបង្ហាញខ្លួនសរុប ៣៦០ប្រកួត ស៊ុតបាន២៩គ្រាប់ ជួយឲ្យក្លិបឈ្នះពាន ៨គ្រឿងធំៗ។

ក្រៅពីនេះក្លិបបាល់ទាត់ Al-Ettifaq ក៏បានតែងតាំងលោក Steven Gerrard ជាគ្រូបង្វឹកក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ដោយទទួលបានថ្លៃនឿយហត់១ឆ្នាំ ២០លានដុល្លារឯណោះ សម្រាប់បុរសវ័យ៤៣ឆ្នាំ ជនជាតិអង់គ្លេសរូបនេះ៕

Share.