ទីបំផុតរក​ឃើញ​ក្រុម​ខ្លាំងដែល​ជា​ម្ចាស់​ជើងឯក​ ក្នុងកម្មវិធី​ប្រកួត​បាល់​ទះ​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី 2023 Asian Men’s Volleyball Challenge Cup ម្ចាស់ជើងឯកថៃ លេខ២ប៉ារ៉ែន លេខ៣ កូរ៉េខាត្បូង លេខ៤ វៀត​ណាម ក្រោយ​បញ្ចប់​ការប្រកួតនៅ​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ។

លទ្ធផលវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៥ កក្កដា នេះ៖

ប្រកួតទី១៖ ថៃ ៣-០ ប៉ារ៉ែន
ប្រកួតទី២៖ វៀតណាម ១-៣ កូរ៉េខាងត្បូង

លទ្ធផល​នៅ​វគ្គពាកកណ្ដាល​ផ្ដាច់​ព្រ័ត្រ នៅ​ថ្ងៃទី១៤ កក្កដា៖

ប្រកួតទី១៖ វៀតណាម ១-៣ ថៃ
ប្រកួតទី២៖ កូរ៉េខាត្បូង ០-៣ ប៉ារ៉ែន

តារាងចំណាត់ថ្នាក់របស់​ក្រុមទាំង១៥ មាន​ដូច​ខាង​ក្រោម៖

លេខ១៖ ជើងឯក ថៃ
លេខ២៖ ប៉ារ៉ែន
លេខ៣៖ កូរ៉េខាត្បូង
លេខ៤៖ វៀតណាម
លេខ៥៖ អូស្ត្រាលី
លេខ៦៖ ឥណ្ឌនេស៊ី
លេខ៧៖ កាហ្សាក់ស្ថាន
លេខ៨៖ ម៉ុងហ្គោលី
លេខ៩៖ តៃវ៉ាន់
លេខ១០៖ ហ្វីលីពីន
លេខ១១៖ ហុងកុង
លេខ១២៖ ម៉ាកាវ
លេខ១៣៖ ស្រី​លង្កា
លេខ១៤៖ អារ៉ាប៊ីសាអូឌីត
លេខ១៥៖ ឥណ្ឌា

សូម​បញ្ជាក់​ថា​ពានរង្វាន់ 2023 Asian Men’s Volleyball Challenge Cup នេះ​រៀបចំ​ឡើង​នៅ​កោះតៃវ៉ាន់ ពី​ថ្ងៃ​ទី​៨ ដល់​១៥​ខែ​កក្កដា ឆ្នាំ​២០២៣ លើ​២ទីលាន​ផ្សេង​គ្នា ខណៈ​ក្រុម​ចូលរួម​សល់​១៥​ក្រុម ក្រោយ​ប៉ាគីស្ថាន និង​អ៊ូបេគីស្ថាន ដក​ខ្លួន។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង 2023 Asian Men’s Volleyball Challenge Cup នេះ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក 2023 FIVB Volleyball Men’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​ប្រទេស​កាតារ នា​ចុង​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

ក្រុម​ទាំង​៨​មាន​ ឈីលី ទុយនេស៊ី កាតារ (ម្ចាស់ផ្ទះ) កោះ​ដូមីនីកា តួកគី អ៊ុយក្រែន និង​ចិន។ ក្រុម​ជើង​ឯក​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់​កម្រិត​ខ្ពស់​ក្នុង​លោក FIVB Volleyball Men’s Nations League ឆ្នាំ​២០២៤ ខាង​មុខ៕

Share.