ក្លិបបាល់ទាត់ Inter Miami CF សមាជិកលីគកំពូលអាមេរិក Major League Soccer (MLS) ដែលមានម្ចាស់ក្លិបគឺលោក David Beckham បាននាំចូលខ្សែប្រយុទ្ធ Lionel Messi ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយជោគជ័យចុះហត្ថលេខានាំយកប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន លោក David Beckham បានថ្លែងដូច្នេះថា៖«ក្តីស្រមៃក្លាយជាការពិត @leomessi 🐐 @intermiamicf Gracias»។

ខណ:ខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងឱុ្យក្រុមថ្មី Inter Miami នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលក្រុមស្ថិតនៅលីគកំពូលអាមេរិក Major League Soccer មួយនេះទទួលស្វាគមន៍ក្រុម Crus Azul របស់ម៉ិកស៊ិកនៅក្នុងជំនួបបើកឆាកពានរង្វាន់ Leagues Cup។

ចំពោះកិច្ចសន្យារបស់ Lionel Messi ជាមួយក្លិបបាល់ទាត់ Inter Miami គឺរយ:ពេល២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត ដោយទទួលបានថ្លៃនឿយហត់ ៥៤ លានដុល្លារក្នុង១ឆ្នាំ៕

Share.