ក្រុមជម្រើសជាតិម៉ិកស៊ិក បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងជើង (CONCACAF Gold Cup) ឆ្នាំ២០២៣ ក្រោយឈ្នះប៉ាណាម៉ា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០ នាព្រឹកថ្ងៃទី១៧ ខែកក្កដា នៅកីឡដ្ឋាន SoFi Stadium។

១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិម៉ិកស៊ិក ស៊ុតបញ្ចូលទីដោយកីឡាករ Santiago Giménez នៅនាទី៨៨’។

ព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងជើង (CONCACAF Gold Cup) ឆ្នាំ ២០២៣ ដែល​សហរដ្ឋអាមេរិក និងកាណាដា ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី២៤ ខែមិថុនា ដល់​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ពានរង្វាន់ CONCACAF Gold Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩១ បច្ចុប្បន្ន​មាន​អាយុកាល ៣២ឆ្នាំ ខណ:ប្រទេសម៉ិកស៊ិក ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក តាមពីក្រោយដោយ អាមេរិក ៧លើក៕

Share.