ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជនជាតិអេស្ប៉ាញ បាននាំចូលកីឡាករថ្មីចំនួន២នាក់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

នាំចូលកីឡាករសរុប២រូប៖
-ខ្សែបម្រើ Bounphachan Bounkong ជនជាតិឡាវ ពី Young Elephant
-ខ្សែប្រយុទ្ធស្លាប សៀន សុភក្ត្រា ពីអគ្គិសនីកម្ពុជា។

កីឡាករបរទេសរុបរបស់ព្រះខ័នរាជស្វាយរៀង៖
-ខ្សែប្រយុទ្ធ Gabriel Silva Costa ជនជាតិប្រេស៊ីល
-ខ្សែប្រយុទ្ធ Iago Bento Fernandes ជនជាតិប្រេស៊ីល
-ខ្សែការពារ Takashi Odawara ជនជាតិជប៉ុន
-ខ្សែប្រយុទ្ធ Marcus Haber ជនជាតិកាណាដា
-ខ្សែបម្រើការពារ Hikaru Mizuno ជនជាតិជប៉ុន។

ចែកផ្លូវជាមួយកីឡាករ៖
-កីឡាករ ប្រាក់ មុន្នីវីរៈ។

កីឡាករខ្ចីជើង៖
-ដាក់ខ្សែការពារ Clyde O’Connell ជនជាតិអៀរឡង់ ដាក់ឲ្យ Young Elephants FC ខ្ចីជើង ព្រមទាំងបានជួយឲ្យក្រុមឈ្នះជើងឯកលីគកំពូលឡាវ Lao Premier League រដូវកាល ២០២៣
-ខ្ចីជើងអ្នកចាំទី វីរៈ ដារ៉ា ពីវិសាខា។

Share.