ប្រទេស​ជប៉ុន ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​ ក្នុងការប្រកួត​កីឡា​អត្តពលកម្ម​កម្រិត​ទ្វីប​អាស៊ី 2023 Asian Athletics Championships ខណ: ប្រទេសចិន​ជាប់​ចំណាត់​ថ្នាក់​លេខ២ និងឥណ្ឌា លេខ៣ ក្រោយ​បិទបញ្ចប់​កាល​ពី​ថ្ងៃទី១៦ កក្កដា កន្លងទៅ។

ក្នុង​នោះមាន​ប្រទេស​ចំនួន ៤២​ចូល​រួម​ប្រកួត​ប្រជែង និង​ឆ្លងកាត់​ការ​ប្រកួត​អស់​រយ:​ពេល​ ៥ថ្ងៃ​ នឹងបានដាក់​វិញ្ញាសា​ចំនួន​៤៣​ ឲ្យ​ប្រកួត​ប្រជែង ឃើញ​ថា មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន ៥ប្រទេស​ប៉ុណ្ណេះ​ដែល​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ ហ្វីលីពីន, សិង្ហបុរី, ម្ចាស់ផ្ទះថៃ, វៀតណាម និងម៉ាឡេស៊ី។

ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា បាន​បញ្ជូន​អត្តពលិក​ចំនួន ​៣រូប​ទៅ​ប្រកួត​ប្រជែង ដោយ​ក្នុង​នោះ​មាន​៖ កីឡាករ ឈុន ប៊ុនថន ប្រកួត​វិញ្ញាសា ៨០០ម៉ែត្រ​បុរស, ១៥០០ម៉ែត្រ​បុរស, កីឡាករ ណឹប ចាន់យូរ៉ុង ប្រកួត​វិញ្ញាសា ១០០ម៉ែត្រ​បុរស, ២០០ម៉ែត្រ​បុរស និងកីឡា​ការិនី ពក ពិសី ប្រកួត​​វិញ្ញាសា​លោត​ចម្ងាយ​នារី ប៉ុន្តែ​មិន​ទទួល​បាន​មេដាយ​ឡើយ។

ខាង​ក្រោម​នេះ​គឺ​ជាតារាងមេដាយប្រទេសដណ្ដើមបានក្នុងការប្រកួត​កីឡា​អត្តពលកម្ម​កម្រិត​ទ្វីប​អាស៊ី 2023 Asian Athletics Championships ក្រោយ​បិទបញ្ចប់​កាល​ពី​ថ្ងៃទី១៦ កក្កដា កន្លងទៅ៖

លេខរៀងក្រុមមេដាយមាសមេដាយប្រាក់មេដាយសំរឺទ្ធមេដាយសរុប
ជប៉ុន១៦១១១០៣៧
ចិន២២
ឥណ្ឌា១២២៧
ស្រីលង្កា
កាតា
ហ្វីលីពីន
សិង្ហបុរី
កាហ្សាក់ស្ថាន
អ៊ូសបេគីស្ថាន
១០*ថៃ
១១ចិនតៃបុិ
១២កូរ៉េខាងត្បូង
១៣វៀតណាម
១៤អុីរ៉ង់
១៥អារ៉ាប៊ីសាអូឌីត
១៦គុយវ៉ែត
១៧ម៉ាឡេស៊ី
១៨ម៉ុងហ្កោលី
១៩ប៉ាគីស្ថាន
៤៥៤៥៤៥១៣៥

រំលឹកថា កន្លង​សម្រាប់​កម្ពុជា ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ​ចំនួន​២​គ្រឿង ក្នុង​ការប្រកួត​លើក​ទី១ កាល​ពី​ឆ្នាំ​១៩៧៣ នៅ​ទី​ក្រុង​ Rizal ប្រទេស​ហ្វីលីពីន (1973 Asian Athletics Championships) កាល​នោះ​ប្រើ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ ហើយ​កីឡាករ Oumvan Narith ឈ្នះ​មេដាយ​សំរឹទ្ធិ​វិញ្ញាសា​ចោលដុំដែក ហើយ​កីឡាករ​ការិនី Proch Thin ឈ្នះ​មេដាយ​សំរឹទ្ធិ​វិញ្ញាសា​ចោលស្ន (Javelin Throw)។

គួរបញ្ជាក់ថា ​ការប្រកួត 2023 Asian Athletics Championships លើក​ទី២៥​ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២ ដល់​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ ​នៅពហុ​កីឡដ្ឋាន Supachalasai National Stadium​ រាជធានី​បាងកក ប្រទេស​ថៃ ខណៈ​ការ​ប្រកួត​លើក​ទី២៤ កន្លង​ទៅ​នៅ​ Hangzhou​​ ប្រទេស​ចិន ប៉ុន្តែ ត្រូវ​រំសាយ​វិញ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩៕

Share.