ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ជនជាតិអ៊ុយក្រែន បានប្រកាសនាំចូលកីឡាករថ្មីចំនួន២នាក់ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករចំណូលថ្មី២រូប៖
-ខ្សែការពារ Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា
-អ្នកចាំទី ជា សាវិន ក្រោយចប់កិច្ចសន្យាខ្ចីជើងពីសូលីឡូអង្គរ

កីឡាករបរទេសរបស់ភ្នំពេញក្រោន៖
-ខ្សែការពារ Takaki Ose ជនជាតិជប៉ុន
-ខ្សែបម្រើ Yudai Ogawa ជនជាតិជប៉ុន
-ខ្សែបម្រើប្រយុទ្ធ Valeriy Gryshyn ជនជាតិអ៊ុយក្រែន
-ខ្សែប្រយុទ្ធ Andrés Nieto ជនជាតិកូឡុំប៊ី
-ខ្សែប្រយុទ្ធ Shintaro Shimizu ជនជាតិជប៉ុន។

ចែកផ្លូវកីឡាករ៖
-ខ្សែបម្រើ ជឹម ណាវីន ទៅចូលរួម ISI ដង្កោសែនជ័យ។

ភ្នំពេញក្រោន ក៏នឹងត្រូវជួប វិសាខា ដណ្តើមពានរង្វាន់ខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៣ នៅអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៦:០០ នាទីល្ងាច។

ខណ:កីឡដ្ឋាន Smart RSN នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ AFC Cup រដូវកាល ២០២៣-២៤ វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន រវាងភ្នំពេញក្រោន ប៉ះជើងខ្លាំងឡាវ Young Elephants នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ខាងមុននេះ៕

Share.