សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសតែងតាំងលោក ភា សុភ័ត្រ្តា ជាគ្រូបង្គោលថ្មី សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

មុនចូលកាន់តំណែងជាគ្រូបង្វឹកនៅក្លិបបាល់ទាត់ Tiffy Army FC លោក ភា សុភ័ត្រ្តា បានបង្ហោះលើគណនីហ្វេសប៊ុកថា៖«ឈប់ធ្វើតួរងទៀតហើយ»។ កាលលើកឡើងនេះ បន្ទាប់ពីលោកចាយពេលជិត៥ឆ្នាំជាគ្រូជំនួយនៅក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។

លោក ភា សុ​ភ័​ក្ត្រា បានសម្រេច​លាលែង​ពី​តំណែង​ជាគ្រូ​ជំនួយរបស់​ក្រុម​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយមិនអាចឆ្លងវគ្គជម្រុះក្នុងពូល៕

នេះជាលើកទី២ហើយ ដែលលោក ភា សុភ័ត្រ្តា កាន់តំណែងជាគ្រូបង្វឹកនៅក្លិបបាល់ទាត់ Tiffy Army FC (ពីមុនហៅ ក្រសួងការពារជាតិ) ខណ:សា្នដៃរបស់លោកគឺធ្លាប់ជួយឲ្យក្រុមក្រសួងការពារជាតិ គ្រងជើងឯក Hun Sen Cup កាលពីឆ្នាំ ២០១៨ ក្រោយឈ្នះ​នគរ​បាល​ជាតិ ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

Share.