ពានរង្វាន់​បាល់ទះ​អន្តរជាតិ​ 2023 FIVB Volleyball Men’s Nations League (VNL) បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ខណៈ​ម្ចាស់​ជើង​ឯក​គឺ​បាន​ទៅ​ម្ចាស់​ផ្ទះ​ប៉ូឡូញ ក្នុង​ទ្វីប​អឺរ៉ុប ស្រប​ពេល​ដែល​ក្រុម​យក្ស​អាស៊ី ជប៉ុន បាន​ឈ្នះ​មេដាយ​សំរឹទ្ធិ។

ដូច្នេះ​ក្រុម​ឈ្នះ​ជ័យលាភី​មាន៖
-ជើង​ឯក៖ ប៉ូឡូញ (ទទួល​ប្រាក់​រង្វាន់​១លាន​ដុល្លារ)
-ជើង​ឯក​រង៖ អាមេរិក (ទទួល​ប្រាក់​រង្វាន់​៥០ម៉ឺន​ដុល្លារ)
-លេខ៣៖ ជប៉ុន (ទទួល​ប្រាក់​រង្វាន់​៣០ម៉ឺន​ដុល្លារ​)

វគ្គដណ្តើមចំណាត់ថ្នាក់ជើងឯក​រវាង​ប៉ូឡូញ ទល់​អាមេរិក៖

វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ រវាង​ជប៉ុន ទល់ អ៊ីតាលី៖

ដោយ​ឡែក​ពានរង្វាន់​ឯកត្តជន វិញ​មាន៖
*Most valuable player៖ Paweł Zatorski (ប៉ូឡូញ)
*Best setter៖ Micah Christenson (អាមេរិក)
*Best outside spikers៖ Aleksander Śliwka (ប៉ូឡូញ) និង Yūki Ishikawa (ជប៉ុន)
*Best middle blockers៖ Jakub Kochanowski (ប៉ូឡូញ) និង David Smith (អាមេរិក)
*Best opposite spiker៖ Łukasz Kaczmarek (ប៉ូឡូញ)
*Best libero៖ Paweł Zatorski (ប៉ូឡូញ)

សូម​បញ្ជាក់​ថា​ពានរង្វាន់ VNL 2023 នេះ​រៀបចំ​ប្រកួត​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ដល់​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម នៅ​៧​ទីលាន​ផ្សេង​គ្នា ដោយ​ប្រកួត​សរុប​​មាន​ចំនួន​១០៤​ប្រកួត ព្រម​ទាំង​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​សរុប​ចំនួន​៣១៨,២៩៤​នាក់។

រូប​មន្ត​ប្រកួត​ឃើញ​ថា​ក្រុម​ទាំង​១៦​ត្រូវ​ប្រកួត​វិលជុំ​ជា​លក្ខណៈ​​៣​សប្ដាហ៍​ហើយ តាម​សប្ដាហ៍​នីមួយៗ​​ចែក​ជា​២​ពូល ដោយ​ចុងក្រោយ​ក្រុម​លេខ១​ដល់​៨ ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ។ ដោយ​ឡែក​​ប្រកួត​ជុំ​ចុងក្រោយ​ធ្វើ​ឡើង​​នៅ​ទីលាន Ergo Arena ក្នុង​ទីក្រុង​Gdańsk ប្រទេស​ប៉ូឡូញ។ ចុងក្រោយ​​ក្រុម​ដែល​នៅ​បាត​តារាង​គឺ​ប្រទេស​ចិន ត្រូវ​ធ្លាក់​ទៅ​ប្រកួត​​ក្នុង​ពានរង្វាន់ 2023 Challenger Cup ដើម្បី​ស្វែង​រក​កៅអី​ឡើង​មក​កាន់ VNL ឡើង​វិញ។

ពានរង្វាន់ VNL រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០១៨ ដោយ​ធ្វើ​ឡើង​រាល់​ឆ្នាំ ខណៈ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ចំនួន​២​លើក​ច្រើន​ជាង​គេ ហើយ​ក្រុម​ប៉ូឡូញ, បារាំង និង​ប្រេស៊ីល ឈ្នះ​ពានរង្វាន់​នេះ​ម្នាក់​១លើក៕

Share.