សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៦ កក្កដានេះ បាន​បើក​វគ្គ​បណ្តុះ​បណ្ដាល​គ្រូប​ង្វឹក​កីឡា​បាល់​ទះ​កម្រិត (គ ឬ C) ឆ្នាំ២០២៣។ កម្មវិធី​នេះ​​មាន​ការ​អញ្ជើញចូលរួម​ជាអធិបតី​ ឯកឧត្តម ប៊ូ ជុំសេរី អនុ​រដ្ឋ​លេខា​ធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តម ស សុខា រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និងកីឡា លោក លោកស្រី ប្រធាន អនុប្រធាន​នៃស្ថាប័ន​នានា​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា​។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើកឡើងថា ការ​រៀបចំវគ្គវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត (គ ឬ C) ឆ្នាំ២០២៣ មាន​អាជ្ញា​កណ្ដាល និង​គ្រូបង្វឹក​របស់សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា ដែល​ទទួល​បានការ​បណ្ដុះ​បណ្ដាល​កន្លងមក ទាំង​កម្រិត​ជាតិ និងអន្តរជាតិ នាពេលបច្ចុប្បន្នមាន៖

១. អាជ្ញាកណ្ដាល សរុបចំនួន ២៤០រូប (ស្រី ២៨រូប) ក្នុងនោះ៖

  • កម្រិតអន្តរជាតិ ចំនួន ៣រូប (ស្រី ០រូប)
  • កម្រិតជាតិ (ខឬB) ចំនួន ២៥រូប (ស្រី ៥រូប)
  • កម្រិតជាតិ (គឬC) ចំនួន ២១២រូប (ស្រី ២៣រូប)

២. គ្រូបង្វឹកសរុប ៥២រូប (ស្រី ១រូប)

  • កម្រិតជាតិ (ខឬB) ចំនួន ២០រូប (ស្រី ១រូប)
  • កម្រិតជាតិ (គឬC) ចំនួន ៣២រូប (ស្រី ០រូប) ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​បន្ថែម​ថា ថ្ងៃនេះ សហព័ន្ធបានបន្ត​បើវគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្វឹក​កម្រិត គឬC ដែលការបណ្ដុះបណ្ដាលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែកក្ក​ដា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមមកពី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា-នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា-សមាគម និងក្លិបកីឡាបាល់ទះចំនួន ២២មាន៖

  • នាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា ចំនួន ២(ពីរ)រូប
  • វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន ២(ពីរ)រូប
  • សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ចំនួន ២(ពីរ)រូប
  • សមាគមកីឡាបាល់ទះវិសាខា ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះតាឌីខេត្តព្រះវិហារ ចំនួន ២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ចំនួន១(មួយ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ ចំនួន២(ពីរ)រូប
  • សមាគមកីឡាបាល់ទះខេត្តសៀមរាប ចំនួន១(មួយ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគបាលខេត្តតាកែវ ចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះរិទ្ធីសែនខេត្តរតនគិរី ចំនួន២(ពីរ)រូប
  • ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន២(ពីរ)រូប
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចំនួន១(មួយ)រូប

*សរុបចំនួន ៤១រូប ស្រីចំនួន ៣រូប

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​បន្តថា ជាទូទៅសិក្ខាកាមនៅក្នុងវគ្គនេះ ជាគ្រូបង្វឹក គ្រូជំនួយ និងជាមន្ត្រី នៅក្នុងសមាគម និងក្លិប ដែលបានចុះបញ្ជីក្នុងសហព័ន្ធកីឡាបាល់ទះកម្ពុជា និង មាន មួយចំនួនជាមន្រ្តីរដ្ឋបាល។ ខណ:កម្មវិធីនៃវគ្គបណ្ដុះបណ្ដាលបង្វឹកកីឡាបាល់ទះកម្រិត (គ ឬ C) រួមមាន៖ ១. អំពីកន្លែង និងបរិក្ខា ២. អ្នកចូលរួមប្រកួត ៣. របៀបនៃការប្រកួត ៤. សកម្មភាពទាំងឡាយនៃការប្រកួត ៥. ការបញ្ឈប់ការប្រកួត និងពន្យាពេល ៦. អ្នកការពារឯករាជ្យ (Libero) ៧. ការប្រព្រឹត្តិរបស់អ្នកចូលរួមប្រកួត ៨. ការអនុវត្តជាក់ស្ដែង ៩. ការប្រឡង និង ១០. កម្មវិធីសិក្សារបស់លោកគ្រូជាជនជាតិគុយបា

គួរបញ្ជាក់ថា ចំពោះគ្រូឧទ្ទេសនៅ​ក្នុង​វគ្គបណ្ដុះបណ្ដាល​នេះ គឺជាគ្រូជំនួយ​ជម្រើសជាតិ​កីឡា​បាល់​ទះ(ជនជាតិគុយបា) និងមាន​ការ​ចូល​រួម​ពីមន្ត្រីបច្ចេក ទេសរបស់​សហព័ន្ធកីឡា​បាល់​ទះកម្ពុជា ដែល​ជា​អ្នក​ធ្វើ​ប​ទ​បង្ហាញ​លើផ្នែកទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​លើ​ទីលាន​នៅពហុ​កីឡដ្ឋានជាតិអូឡាំពិក រាជ​ធា​នី​ភ្នំពេញ ចំពោះ​ការរៀប​ចំវគ្គ​នេះ​មាន​ការឧបត្ថម្ភ​ដោយ​ក្រសួង អប់រំ យុវជន និង​កីឡាតាម​រយៈ​នាយ​កដ្ឋានអប់រំកាយ និងកីឡា។សិក្ខាកាម​ដែល​បាន​សិក្សា​ពេញ​តាម​កម្មវិធី នឹងទទួល​បាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា​ដែល​ផ្ដល់​ជូន​ដោយ​សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា៕

Share.