លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើកឡើងថា៖ «ចំពោះ​ការ​ត្រៀម​លក្ខណសម្បតត្តិ​របស់​សហព័ន្ធកីឡាបាល់​ទះ​កម្ពុជា ជាពិសេស​ជម្រើជាតិ​ ខ្ញុំគិត​ថា​បងប្អូន​នឹង​មាន​អារម្មន៍​ថា​ប្លែក​ហើយ​ ដោយ​ខ្ញុំ​តែង​តែ​លើក​ជា​រឿយៗ កៅអី​ជម្រើស​ជាតិ​មិន​មែន​ជាកេរ្តិ៍តំណែល​​របស់​កីឡាករ​ទេ កៅអី​ជម្រើសជាតិ​ត្រូវ​តែ​ទទួល​បាន​លើក​បុគ្គល​ណាដែល​គាត់​មាន​សមត្ថភាព​ពិត​ប្រាកដ ត្រូវ​មាន​បេះ​ដូង​ជា​អ្នក​ស្រលាញ់​បាល់​ទះ​កម្ពុជា​ ស្រលាញ់​មុខ​មាត់​ប្រទេស​ជាតិ​ពិត​ប្រាកដ»។ ការ​លើក​ឡើងដូច​នេះ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្ដាល​គ្រូប​ង្វឹក​កីឡា​បាល់​ទះ​កម្រិត (គ ឬ C) ឆ្នាំ២០២៣ នាថ្ងៃទី២៦ កក្កដា កន្លងទៅ ដែល​ការបណ្ដុះ​បណ្ដាល​មាន​រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែកក្ក​ដា ឆ្នាំ២០២៣ ដោយ​មានសិក្ខាកាម​ចូលរួម​មកពី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា-នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា-សមាគម និងក្លិបកីឡាបាល់ទះចំនួន ២២។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រសាសន៍​​របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា៖

Share.