ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទះ 2023 Asian Challenge Cup កាល​ពី​ពេល​ថ្មី ក្រុម​ជម្រើស​ជាតិ​បុរស​ថៃ ទទួល​សិទ្ធិ​ដោយ​ស្វ័យ​ប្រវត្តិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​កាតារ ខណៈ​ក្រុម​ជើង​ឯក​ពានរង្វាន់​នេះ​មាន​ឈ្មោះ​បន្ត​ទៅ​ប្រកួត​ពានរង្វាន់ FIVB Volleyball Men’s Nations League (VNL) នៅ​ឆ្នាំ​ក្រោយ។

អត្ថបទពាក់ព័ន្ធ៖បាល់ទះអាស៊ី៖ ថៃ ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ារ៉ែន ៣-០ នៅវគ្គផ្ដាច់ព្រ័ត

ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup រៀបចំ​ឡើង​នៅ​ទីក្រុង​ដូហា ប្រទេស​កាតារ ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​មាន​ក្រុម​សរុប​ចំនួន​៨​ក្រុម​មក​ពី​ទ្វីប​នានា ក្នុង​នោះ​មាន​ទុយណេស៊ី, ស៊ីលី, កាតារ, កោះ​ដូមីនីកា, ទួរគី, អ៊ុយក្រែន, ថៃ និង​ចិន (ធ្លាក់​ពី VNL ឆ្នាំ​នេះ)។

ទីលាន Aspire Ladies Sports Hall នឹង​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​៨លើក ខាង​មុខ​នេះ ដោយ​៖
*វគ្គ​៨ក្រុម (២៨ កក្កដា ២០២៣)
-ប្រកួត​ទី១៖ កាតារ ប៉ះ ថៃ
-ប្រកួត​ទី២៖ ទុយណេស៊ី ប៉ះ ស៊ីលី
-ប្រកួត​ទី៣៖ ទួរគី ប៉ះ កោះ​ដូមីនីកា
-ប្រកួត​ទី៤៖ អ៊ុយក្រែន ប៉ះ ចិន
*វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (២៩ កក្កដា ២០២៣)
-ឈ្នះ​ប្រកួត​ទី១ ប៉ះ ឈ្នះ​ប្រកួត​ទី២
-ឈ្នះ​ប្រកួត​ទី៣ ប៉ះ ឈ្នះ​ប្រកួត​ទី៤

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​ផ្ទះ​ប៉ូឡូញ ឈ្នះ​ជើង​ឯក ឯ​ជប៉ុន ឈ្នះ​លេខ៣ នៅ VNL (វីដេអូ)


*វគ្គ​ផ្ដាច់ព្រ័ត្រ (៣០ កក្កដា ២០២៣)
-វគ្គ​ជើង​ឯក
-វគ្គ​ចំណាត់ថ្នាក់​លេខ៣

Share.