ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup កំពុង​រៀបចំ​នៅ​នៅ​ទីក្រុង Laval ប្រទេស​បារាំង ស្រប​ពេល​ដែល​ក្រុម​វៀតណាម តំណាង​ឱ្យ​ទ្វីប​អាស៊ី បាន​ធ្លាក់​ចេញ​ពី​ពានរង្វាន់​នេះ​ហើយ ដោយ​ម្ចាស់​ផ្ទះ​បារាំង និង​អ៊ុយក្រែន ឡើង​ទៅ​ជុំ​បន្ត។

សម្រាប់​​លទ្ធផល​និង​កម្មវិធី​ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup​ វគ្គ​៨ក្រុម​នេះ​មាន៖
លទ្ធផល​ថ្ងៃ​ទី​២៧ កក្កដា ២០២៣
គូ​ទី១៖ បារាំង ៣-០ វៀតណាម (២៥-២០,២៥-១៦,​២៥-១៧)
គូ​ទី២៖ អ៊ុយក្រែន ៣-១ ក្រូអាត (២៥-១៥,២៥-១៥,១៨-២៥,២៥-១៩)

កម្មវិធី​​ប្រកួត​ថ្ងៃ​ទី២៨ កក្កដា ២០២៣
គូ​ទី៣៖ ម៉ោង​១០យប់ ម៉ិចស៊ីកូ ប៉ះ ស៊ុយអែត
គូ​ទី៣៖ ម៉ោង​១:៣០នាទី​រំលង​អាធ្រាត្រ​ កូឡុំប៊ី ប៉ះ កេនយ៉ា

ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup ​ប្រកួត​ពី​ថ្ងៃ​ទី​២៧ ដល់​៣០ ខែ​កក្កដា​ឆ្នាំ​២០២៣ ដោយ​តម្រូវ​ឱ្យ​ក្រុម​ទាំង​៨ ចាប់​គូ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ ហើយ​បន្ត​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ចុងក្រោយ​រក​ក្រុមចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ឈ្នះ​ជើង​ឯក​ក្នុង​ពានរង្វាន់ នឹង​កក់កៅអី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ FIVB Volleyball Women’s Nations League នៅ​ឆ្នាំ​ក្រោយ។

ពានរង្វាន់​នេះ​រៀបចំ​ចំនួន​៣​លើក​ហើយ ដោយ​ឆ្នាំ​២០១៨ ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា ហើយ​ជើង​ឯក​បាន​ទៅ​ប្រទេស​ប៊ុលហ្ការី។ ឆ្នាំ​២០១៩ បន្ត​ធ្វើ​នៅ​កាណាដា ដដែល ខណៈ​ម្ចាស់​ជើង​ឯក​បាន​ទៅ​កាណាដា។ ឆ្នាំ​២០២០ និង​២០២១ ត្រូវ​រំសាយ​ចោល​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ-១៩ ខណៈ​ឆ្នាំ​២០២២ ធ្វើ​នៅ​ប្រទេស​ក្រូអាត ហើយ​ម្ចាស់​ផ្ទះ​ឈ្នះ​ជើង​ឯក៕

Share.