យ៉ាងហោចណាស់​មាន​៤ក្រុម​មុន​គេ​ បាន​ហាលអាវ​ក្នុង​ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup នៅ​ប្រទេស​កាតារ ខណៈ​ក្រុម​​ដែល​មាន​ឈ្មោះ​បន្ត​មាន​ឱកាស​​ឡើង​ទៅ​​ប្រកួត​ពានរង្វាន់ FIVB Volleyball Men’s Nations League (VNL) នៅ​ឆ្នាំ​ក្រោយ។

ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup រៀបចំ​ឡើង​នៅ​ទីក្រុង​ដូហា ប្រទេស​កាតារ ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​មាន​ក្រុម​សរុប​ចំនួន​៨​ក្រុម​មក​ពី​ទ្វីប​នានា ក្នុង​នោះ​មាន​ទុយណេស៊ី, ស៊ីលី, កាតារ, កោះ​ដូមីនីកា, ទួរគី, អ៊ុយក្រែន, ថៃ និង​ចិន (ធ្លាក់​ពី VNL ឆ្នាំ​នេះ)។

លទ្ធផល​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ លើ​ទីលាន Aspire Ladies Sports Hall មាន​៖
*លទ្ធផលវគ្គ​៨ក្រុម (២៨ កក្កដា ២០២៣)
-ប្រកួត​ទី១៖ កាតារ ៣-០ ថៃ
-ប្រកួត​ទី២៖ ទុយណេស៊ី ០-៣ ស៊ីលី
-ប្រកួត​ទី៣៖ ទួរគី ៣-១ កោះ​ដូមីនីកា
-ប្រកួត​ទី៤៖ អ៊ុយក្រែន ៣-១ ចិន

*កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (២៩ កក្កដា ២០២៣)
-កាតារ ប៉ះ ស៊ីលី
-ទួរគី ប៉ះ អ៊ុយក្រែន

*វគ្គ​ផ្ដាច់ព្រ័ត្រ (៣០ កក្កដា ២០២៣)
-វគ្គ​ជើង​ឯក៖ អ្នក​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​២​ក្រុម​ប៉ះ​គ្នា
-វគ្គ​ចំណាត់ថ្នាក់​លេខ៣៖ អ្នក​ចាញ់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​២ក្រុម​ប៉ះ​គ្នា

Share.