កោះកុង ៖ ខ្យល់កន្ត្រាក់បក់បោករលំផ្ទះមួយខ្នង ត្រូវបានខ្យល់កន្ត្រាក់បក់បោក រលំសង្កត់បណ្តាលឲ្យស្លាប់ប្តី ប្រពន្ធរងរបួសធ្ងន់បាក់ដៃ ចំណែកកូន៣នាក់រងរបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ នឿន សៀង ប្រពន្ធឈ្មោះ ទន់ ស៊ុយ រងរបួសធ្ងន់ បាក់ដៃ និងរបួសរាងកាយ ត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកកូនបីនាក់រងរបួសស្រាល រីឯផ្ទះឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៦ម៉ែត្រ ទ្រព្យសម្បត្តិ ត្រូវបានខូចខាត ។ សពជនរងគ្រោះ ត្រូវបានរៀបចំធ្វើបុណ្យនៅវត្តអង្គត្នោត ដងពែង ខណៈដែលជីវភាពគ្រួសារក្រីក្រ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.