ក្រុមបាល់ទះ​បុរសតួកគី បាន​គ្រងជើងឯកពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup ខណ:​ផ្នែក​នារី​បាន​ទៅលើក​ក្រុម​បាល់ទះបារាំង ក្រោយ​បញ្ចប់​វគ្គផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃទិ៣០ កក្កដា ដែល​រៀប​ចំ​នៅ​ទីក្រុង Laval ប្រទេស​បារាំង ស្រប​ពេល​ដែល​ក្រុម​នារីវៀតណាម និងក្រុមបុរស់ថៃ តំណាង​ឱ្យ​ទ្វីប​អាស៊ី តែធ្វើ​មិន​បាន​ល្អ​នៅ​ក្នុង​ពាន​នេះឡើយ។

សម្រាប់​​លទ្ធផលក្នុងកម្មវិធី​ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup​ វគ្គ​ផ្ដាច់ព្រ័ត្រ ផ្នែកបុរស់ ថ្ងៃទី៣០ កក្កដា៖

  • គូ​ជើងឯក៖ តួកគី ៣-២ កាតា (២៥-១៣,២១-២៥,​១៨-២៥,២៥-២២,១៥-៩)
  • គូ​លេខ៣ និងលេខ៤៖ អ៊ុយក្រែន ៣-០ ឈីលី (២៥-២១,២៥-១៩,២៥-១៨)

សម្រាប់​​លទ្ធផលក្នុងកម្មវិធី​ពានរង្វាន់ 2023 FIVB Volleyball Women’s Challenger Cup​ វគ្គ​ផ្ដាច់ព្រ័ត្រ ផ្នែកបុរស់ ថ្ងៃទី៣០ កក្កដា៖

  • គូ​ជើងឯក៖ បារាំង ៣-១ ស៊ុយអែត (២៥-២១,២៥-១៦,​២២-២៥,២៥-១៥)
  • គូ​លេខ៣ និងលេខ៤៖ អ៊ុយក្រែន ១-៣ កូឡុំប៊ី (២៣-២៥,២៥-១២,២៤-២៦,២២-២៥)

ពានរង្វាន់ 2023 FIVB Volleyball Challenger Cup ​ប្រកួត​ពី​ថ្ងៃ​ទី​២៧ ដល់​៣០ ខែ​កក្កដា​ឆ្នាំ​២០២៣ ដោយ​តម្រូវ​ឱ្យ​ក្រុម​ទាំង​៨ ចាប់​គូ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ ហើយ​បន្ត​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ចុងក្រោយ​រក​ក្រុមចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ឈ្នះ​ជើង​ឯក​ក្នុង​ពានរង្វាន់ នឹង​កក់កៅអី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ FIVB Volleyball Nations League នៅ​ឆ្នាំ​ក្រោយ៕

Share.