ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ណាត់​ក្រុម​ជម្រើសជាតិហុងកុង ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ខែ​កញ្ញា ឆ្នាំ​២០២៣​ ដែល​អាច​ប្រព្រឹត្តិទៅចន្លោះ​ពីថ្ងៃ​ទី​៤ ដល់​ទី​១២ ខែ​កញ្ញា ​ដែល​ជា​ពេល​វេលា​ថ្ងៃ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​របស់​សហព័​ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA Day) ដើម្បី​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រកួតអន្តរជាតិ​នានា នៅ​ពេល​ខាង​មុខ។

ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​អន្តរជាតិ​ជា​មួយ​ក្រុម​ជម្រើសជាតិហុងកុង​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើង​ឯកពិភព​លោក World Cup ឆ្នាំ​២០២៦ ដែល​ត្រូវជួបជា​មួយ​ប៉ាគីស្ថាន ជើងទី១ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ទឹក​ដី​កម្ពុជា និង​ជើង​ទី២ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣៕

Share.