នៅ​ថ្ងៃទី០៣ សីហា នេះ​ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​ប្រកាស​ទទួល​ស្គាល់​ក្រុម​កីឡាករ​អេឡិចត្រូនិកកម្ពុជា See You Soon ជាសមាជិកក្រុមកីឡាអេឡិចត្រូនិករបស់​សហព័ន្ធ​ជាតិ។

ក្រុមកីឡាអេឡិចត្រូនិករបស់សហព័ន្ធ ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាសហព័ន្ធ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាមលក្ខខណ្ឌដូចខាងក្រោម៖

  • មិនបង្កឲ្យមានការប្រមូលផ្តុំ ក្មេងទំនើង មិនចូលរៀន។
  • មិនលេងល្បែងភ្នាល់ ឬស៊ីសង ក្នុងមូលដ្ឋាន។
  • ធានារក្សាការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ។
  • មិនធ្វើការជួញដូរផ្លូវភេទ មិនប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។
  • មិនបង្កសំលេង រំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅជិតខ្លួន ។
  • សហការ និងរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចនូវ បាតុភាពអសកម្ម ដែលបណ្តាលឲ្យប៉ះ ពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:។
  • ចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ (ប្រជុំ និងការប្រកួត)
  • គោរពតាមលក្ខន្តិកៈសហព័ន្ធ

សូម​បញ្ជាក់ថា ក្រុម​កីឡាករ​អេឡិចត្រូនិកកម្ពុជា See You Soon ក្រោម​ការ​ដឹក​នាំ​ដោយ​លោក សំ សុផាននី គឺ​ជា​ក្រុម​ដែល​ធ្លាប់​ចូល​រួម​ប្រកួត​​ក្នុង​ពានរង្វាន់​ជា​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅស្រុក​មាន​ដូច​ជា៖

​លោក សំ សុផាននី

ឆ្នាំ២០២០៖ ជាម្ចាស់ជើងឯក Smart Kingdom of Legends: Pro

ឆ្នាំ២០២១៖

  • ជាម្ចាស់ជើងឯក MPL Cambodia Season 1
  • ចំណាត់ថ្នាក់លេខ៩ M3 World Championship

ឆ្នាំ២០២២៖

  • ចំណាត់ថ្នាក់លេខ២ T.Y Media E Champion Season 1 និង MPL Cambodia Spring 2022
  • ចំណាត់ថ្នាក់លេខ ១១ MLBB Southeast Asia Cup 2022
  • ចំណាត់ថ្នាក់លេខ២ Top Clans 2022 Summer Invitational
  • ចំណាត់ថ្នាក់លេខ៣ MPL Cambodia Autumn 2022 និង Smart Kingdom Of Legends SEA Rivals

ឆ្នាំ២០២៣៖ ចំណាត់ថ្នាក់លេខ៣ MPL Cambodia Spring 2023

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាន​បរកាសថា​ចំពោះ​បណ្តា​ក្រុម​កីឡា​អេឡិច​ត្រូនិក​ដែល​មាន​បំណង​ចង់​ចូលរួម ជាសមាជិករបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យ Esports នៅកម្ពុជាឲ្យមានការរីកចំរើនឆ្ពោះទៅ Sea Games 2025 នៅប្រទេសថៃ និង​ព្រឹត្តិការណ៍​កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាច​ធ្វើការ​ដាក់​ពាក្យ​ស្នើ​សុំ​បាន ដោយ​ចូលទៅកាន់តំណរភ្ជាប់ខាងក្រោម នឹងធ្វើតាមការណែនាំ៖
https://web.facebook.com/efckhmer/photos/5517246541659728

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 070 555 985ក្រុម​កីឡាករ​អេឡិចត្រូនិកកម្ពុជា អាច​យក​បណ្ណ​ទទួល​ស្គាល់​ក្រុម​ដែល​ចេញ​ដោយ​សហព័ន្ធ​ទៅ​ប្រើប្រាស់​បាន​តាម​តម្រូវ​ការចាំបាច់។ សូមបញ្ជាក់សហព័ន្ធមិនតម្រូវឲ្យបង់ថវិកាឡើយ៕

Share.