ជំនួប​បើក​ឆាក​នៃពានរង្វាន់ Cambodian Premier league រដូវកាល ឆ្នាំ២០២៣-២០២៤​ ព្រៃវែង នឹង​ត្រូវ​ជួបណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៤៥នាទីរសៀល ខណ:វិសាខា នឹង​ត្រូវ​ជួប​​គិរីវង់សុខសែន នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី៥ ខែ​សីហា ឆ្នាំ២០២៣នេះ។

កម្មវិធីប្រកួត នឹងការផ្សាយផ្ទាល់ សប្ដាហ៍ទី១ ចាប់ផ្តើមនៅ​ម៉ោង ៣:៤៥នាទីរសៀលនេះ៖

ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ថ្មី នឹង​ចាប់​ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤ ដែល​មាន​សមាជិក​ចំនួន​១០ក្រុមចូលរួម មានភ្នំពេញក្រោន ,វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណា​ហ្គាវើលដ៏, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ និង ២ក្រុម​ទើប ឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ និងក្រុមព្រៃវែងអេហ្វស៊ី៕

Share.