«ដំណឹងអាក្រក់ ព្រះភិក្ខុ​ ធម្មាលង្ការោ​ ចាន់​ សុជន​ និងកូនសិស្សចំនួន៥អង្គ នាក់​បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ»។ នេះជាសំណេរ បង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់ព្រះតេជគុណ ចាន់ សុជន នៅប៉ុន្មាននាទីមុនេះបន្តិច។

ដំណឹងនេះ បានធ្វើឱ្យមហាជន ជាពិសេសប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស មានក្ដីរន្ធត់ជាពន់ពេក។ បើតាមប្រភពដដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងខណៈពេលព្រះតេជគុណ និងកូនសិស្សចេញពីការដាំដេីមឈេី និងមេីលកិច្ចការនៅ​វត្តធម្មាលង្ការាមភ្នំព្រះ​។

តាមរយៈរូបភាព ព្រតេជគុណ ចាន់ សុជន ហាក់មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងនោះទេ ប៉ុន្តែឃើញមានប្រជាពលរដ្ឋរួមគ្នាសែងព្រះសង្ឃផ្សេងទៀតដែលទំនងជាមានគ្រោះថ្នាក់ធ្ងន់ ខណៈនៅក្បែរថយន្តព្រះអង្គ ក៏ឃើញមានរថយន្តប្រភេទដឹកដីមួយគ្រឿងដែលទំនងជារយន្តពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ។

ត្រយងនឹងព្យាយាមប្រមូលព័ត៌មានបន្ថែម

Share.