នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​ តារា​សម្ដែង​យុវវ័យ អាំង សុជាតា ​បាន​ផុស​រូប​ខ្លួន​ជាមួយ​នឹង​រថយន្ត​ស៊េរី​ទំនើប​ព្រម​ទាំង​បាច់​ផ្កា​មួយ​បាច់​ធំ​ ព្រម​ទាំង​សរសេរ​អរគុណ​អ្នក​ម្ដាយ​របស់​ខ្លួន​គឺ​តារា​សម្ដែង​​ សឿន ផាន​ផាភួង​។

យោង​តាម​ការ​បង្ហោះ​របស់​ផេក MG Cambodia អ្នក​ម្ដាយ​របស់​កញ្ញា​ អាំង សុជតា ហៅ​ ឈូឈូ បាន​បញ្ជា​ទិញ​រថយន្ត​ទំនើប​ MG HS ស៊េរី​ឆ្នាំ​ ២០២១ ដើម្បី​ជា​កាដូ​សម្រាប់​កូន​ស្រី​បណ្ដូល​ចិត្ត។ ថ្វី​ត្បិត​តែ​មិន​ដឹង​ថា​អ្នក​ម្ដាយ​កញ្ញា​ ឈូឈូ​ ទិញ​ឱ្យ​កូន​សម្លាញ់​ក្នុង​ឱកាស​អ្វីមួយ​ឱ្យ​ពិត​ប្រាកដ​ក៏​ដោយ​ប៉ុន្តែ​ហ្វេន​បាន​បង្ហាញ​ចូលរួម​អបអរសាទរ​ចំពោះ​កញ្ញា ឈូឈូ​ ដែល​ទទួល​បាន​រថយន្ត​ស៊េរី​ខ្ពស់​ផុត​សម្រាប់​បម្រើ​ដល់​ការ​ប្រើ​ប្រាស់​ធ្វើ​ដំណើរ​ទៅ​​កាន់​ជិត​ឆ្ងាយ​ពិសេស​ចេញ​ទៅ​ថត​ភាពយន្ត ចម្រៀង ឬ​កម្មវិធីនានា​។

​គួរ​ដឹង​ដែរ​ថា​ សម្រាប់​តម្លៃ​រថយន្ត​ស៊េរី​ទំនើប​ MG HS 2021 នេះ​ តាម​ការ​ឱ្យ​ដឹង​ពី​ភ្នាក់ងារ​របស់​ក្រុម​ហ៊ុន​​តាម​រយៈ​សារអេឡិច​ត្រូនិច​ មាន​តម្លៃ​ពេញ​​សរុប​ចំនួន​ ៤៦,០០០ ដុល្លារ (៤ម៉ឺន​ប្រាំ​មួយ​ពាន់​ដុល្លារ)៕​

Telegram-Troryorng
Share.