ពានរង្វាន់​បាល់ទាត់​នារី​ជើង​ឯក​ពិភពលោក 2023 FIFA Women’s World Cup ដែល​កំពុង​រៀបចំ​នៅ​ប្រទេស​អូស្ត្រាលី-នូវែលហ្សេឡង់ បាន​ឈាន​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ហើយ ស្រប​ពេល​ដែល​ក្រុម​នារី​របស់​ជប៉ុន និង​គឺ​ជា​ក្រុម​ពី​ទ្វីប​អាស៊ី តែ​១គត់​ដែល​ឈាន​ដល់​វគ្គ​នេះ។

ពានរង្វាន់ 2023 FIFA Women’s World Cup រៀបចំ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​ថ្ងៃ​ទី​២០ ខែ​សីហា​ឆ្នាំ​២០២៣ ដោយ​មាន​ក្រុម​ ដោយ​មាន​ក្រុម​សរុប​ចំនួន​៣២ ក្រុម​បែងចែក​ជា​​៨​ពូល​ផ្សេង​គ្នា ខណៈ​​ក្រុម​លេខ​១​និង​លេខ​២​តាម​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ ហើយ​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​៤ឆ្នាំ​ម្តង​ដូច​ក្រុម​បុរស​ដែរ តែ​ទើប​បង្កើត​ពី​ឆ្នាំ​១៩៩១ ថ្មីៗនេះ​ទេ ស្រប​ពេល​ដែល​ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​គឺ​អាមេរិក ចំនួន​៤លើក អាល្លឺម៉ង់ ២លើក​ ន័វេស និង​ជប៉ុន ម្នាក់​១លើក៕

Share.