សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ក្នុងសារពិសេសផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ ថាសមាសភាពគណៈរដ្ឋមន្រ្តីថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងត្រូវបង្ហាញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ស្អែកនេះហើយ។

បើតាមសម្ដេចតេជោ នៅព្រឹកស្អែកនេះ គណបក្សប្រជាជនកម្ពុជានឹងរៀបចំការជួបជុំគណៈអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលនីតិកាលទី៦ដែលត្រូវបញ្ចប់ និងរាជរដ្ឋាភិបាលនីតិកាលទី៧ដែលនឹងកាន់មុខតំណែងនាពេលខាងមុខ។

រហូតមកដល់ពេលនេះ ក្រៅតែពីភាពច្បាស់លាស់ដែលឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី សមាសភាពសមាជិករាជរដ្ឋាភិបាលផ្សេងទៀត ទាំងកម្រិតឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី នៅតែស្ថិតក្នុងអាថ៌កំបាំង។

អ្វីដែលគ្រប់គ្នាបាន និងកំពុងដឹងទាំងស្រពេចស្រពិលនៅឡើយនោះ គឺបញ្ជីសមាភាពគណៈរដ្ឋមន្រ្តីថ្មីមិនផ្លូវការ៕

Share.