ក្លិបបាល់ទាត់ Al Nassr របស់អារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំរបស់លោក Luís Castro បានយកឈ្នះ Al-Shorta របស់អ៊ីរ៉ាក់ ក្នុងលទ្ធផល ១-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Prince Sultan bin Abdul Aziz នៃពានរង្វាន់ Arab Club Champions Cup ២០២៣។

ខណ:ក្លិបបាល់ទាត់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត បានយកឈ្នះ Al-Shabab របស់អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៣-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន King Fahd Sports City។

វគ្គផ្តាច់ព្រ័ត្រ Arab Club Champions Cup ២០២៣៖
-ថ្ងៃទី១២ ខែសីហា Al Nassr ប៉ះ Al Hilal វេលាម៉ោង ១០:០០នាទីយប់ នៅកីឡដ្ឋាន King Fahd Sports City។

Top Scorer បណ្តោះអាសន្ន៖
-Cristiano Ronaldo របស់ Al-Nassr ៤គ្រាប់
-Karim Benzema របស់ Al Ittihad ៣គ្រាប់៕

Share.