ក្នុង​ចំណោម​ម្ចាស់​មេដាយ​មាស​ទាំង​៣​វិញ្ញាសា របស់​កម្ពុជា ក្នុង​ប្រភេទ​កីឡា Jujitsu ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ លើ​ទឹកដី​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា សុទ្ធ​តែ​មាន​ចំណាត់​ថ្នាក់ World Ranking លំដាប់ Top10 ទាំង​អស់។

ម្ចាស់​​មេដាយ​មាស​៣គ្រឿង ក្នុង​នោះ​ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា ដណ្តើម​បាន​មេដាយ​មាស​​២គ្រឿង លើ​វិញ្ញាសា Men’s Duo ១គ្រឿង និង​មេដាយ​មាស​វិញ្ញាសា Men’s Show ១គ្រឿង។ ចំណែក​មេដាយ​មាស​១គ្រឿង​ទៀត រក​បាន​ដោយ​វីរកីឡា​ការិនី ខាន់ ចេសា លើ​ប្រភេទ​វិញ្ញាសា Women’s ne-waza nogi 52 kg។

បើ​ងាក​មើល​តារាង​ចំណាត់​ថ្នាក់​ពិភពលោក​ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ នេះ​ឃើញ​ថា៖
-​វិញ្ញាសា Men’s Duo ពិភពលោក កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា ឈរ​លេខ១០
-វិញ្ញាសា Men’s Show ពិភពលោក កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា ឈរ​លេខ៩
-វិញ្ញាសា​Women’s ne-waza nogi 52 kg ពិភពលោក កីឡា​ការិនី ខាន់ ចេសា ឈរ​លេខ​៤

Share.