ទីក្រុងគុនមីង នឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៧ និងពិព័រណ៍នាំចូល និងនាំចេញគុនមីង ប្រទេសចិនលើកទី២៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Kunming ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ក្រោមប្រធានបទ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍រួម»។

លោក Li Fei អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិននិយាយកាលពីពេលថ្មីនេះ ថា៖ «ពិព័រណ៍ចិន-អាស៊ី ខាងត្បូងបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ប្រទេសចិន និងបណ្តាប្រទេសអាស៊ី ខាងត្បូង។ លោកបានកត់សម្គាល់ថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេស ដូចជាប៉ាគីស្ថាន បង់ក្លាដែស និងម៉ាល់ឌីវ»។

ប្រទេស និងតំបន់ជាង៦០ បានបង្ហាញពីបំណងចូលរួមក្នុងពិព័រណ៍នេះ ហើយ រហូតមកដល់ពេលនេះសហគ្រាសជិត១ពាន់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ពិព័រណ៍នេះ ក៏នឹងធ្វើជាម្ចាស់ផ្ទះវេទិកាចំនួនប្រាំបី រួមទាំងវេទិកាសហប្រតិបត្តិការចិន-អាស៊ីខាងត្បូងលើកទីបួន និង សកម្មភាព ចំនួនបីផ្សេងទៀតរួមទាំងពិធីចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការផ្សេងទៀតផងដែរ។

ពិព័រណ៍ទីក្រុងគុនមីងនៅឆ្នាំនេះ នឹងមាន ការបង្ហាញពីមហោស្រពអាស៊ីខាងត្បូងលើកដំបូងដើម្បីផ្សព្វផ្សាយផលិតផល វប្បធម៌ និងវេទិកាឌីជីថលដែលអនុញ្ញាតចូលរួមសន្និសីទអនឡាញការពិភាក្សាអាជីវកម្ម និងការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាដើម។

កម្មវិធីពិព័រណ៍អន្តរជាតិដ៏ទូលំទូលាយមួយនេះសហការ រៀបចំឡើង ដោយក្រសួងពាណិជ្ជកម្មនៃសាធារណៈ រដ្ឋ ប្រជាមានិតចិន និងរដ្ឋាភិបាលប្រជាជននៃខេត្ត Yunnan និងមានការចូលរួម ដោយអាជ្ញាធរពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ីខាងត្បូង។

អស់រយៈពេលជាច្រើនឆ្នាំ ពិព័រណ៍ចិន-អាស៊ីខាង ត្បូងបានក្លាយជាវេទិការួមសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរបទពិសោធន៍ រវាងប្រទេសចិន និង បណ្តាប្រទេសអាស៊ីខាងត្បូង។

ក្រៅពីពិព័រណ៍នេះ ទីក្រុងគុនមីងក៏នឹងរៀបចំពិព័រណ៍ការនាំចូល និងនាំចេញក្រុងគុនមីងរបស់ប្រទេសចិនដែល ត្រូវ បានគេស្គាល់ថា ជាពិព័រណ៍គុនមីងផងដែរ។ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅកិច្ច សហប្រតិបត្តិការ ជាក់ស្តែងក្នុងវិស័យផ្សេងៗរវាងប្រទេសចិន អាស៊ី ខាងត្បូង អាស៊ី អាគ្នេយ៍ និងលើសពីសម្រេចបាននូវការអភិវឌ្ឍន៍ និងវឌ្ឍនភាពរួមគ្នា៕

Share.