ក្រុមជម្រើសជាតិកាតារ អបអរសាទរគ្រាប់បាល់ទាត់ចូលទី

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​២១​ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​ប្រចាំ​ពានរង្វាន់​​​ជើង​ឯក​​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង 2021 CONCACAF Gold Cup រួចរាល់​ហើយ​ដោយ​ក្នុង​នោះ​មាន៖
ពូលA៖ លេខ​១ ម៉ិចស៊ីកូ លេខ២​ អែលសាល់វាឌ័រ
ពូល B៖ លេខ១ សហរដ្ឋអាមេរិក លេខ២​កាណាដា
ពូល C៖ លេខ១ កូស្តារីកា លេខ២ ចាម៉ៃកា
ពូល D៖ លេខ១ កាតារ លេខ២ ហុងឌុយរ៉ាស់

ដូច្នេះ​កាល​វិភាគ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០២១ កាតារ ប៉ះ អែលសាល់វាឌ័រ ម៉ោង​៦:៣០នាទី​ព្រឹក
ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០២១ ម៉ិចស៊ីកូ ប៉ះ ហុងឌុយរ៉ាស់ ម៉ោង​៩ព្រឹក
ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០២១ កូស្តារីកា ប៉ះ កាណាដា ម៉ោង​៦:០០នាទី​ព្រឹក
ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០២១ អាមេរិក ប៉ះ ចាម៉ៃកា ម៉ោង​៨:៣០នាទី​ព្រឹក

អត្ថបទពាក់ព័ន្ធ៖Gold Cup៖​អែលសាល់វាឌ័រ អាមេរិក ម៉ិចស៊ីកូ កាណាដា ដឹកដៃ​គ្នា​ឡើង​វគ្គ​៨ក្រុម​ចុងក្រោយ

ពានរង្វាន់ 2021 CONCACAF Gold Cup រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ នៅ​​​១០​កីឡដ្ឋាន ក្នុង​ចំណោម​៩ទីក្រុង​​របស់​​សហរដ្ឋអាមេរិក ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម បែងចែក​ជា​៤ពូល។ ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (បន្ថែម​តំបន់​អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន) ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ៕

Telegram-Troryorng
Share.