ឆ្លងកាត់ការប្រកួតអស់រយៈពេល ១៥សប្តាហ៍កន្លងមក ឃើញថា ក្រុមដែលមានភាគរយខ្ពស់ក្នុងការប្របន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកទី១៧ ឆ្នាំ២០២៣ មានចំនួន៨ ស្របពេលដែលមានក្រុមចំំនួន ៨ក៏នឹងត្រូវធ្លាក់ចេញផងដែរ។

សារព័ត៌មានត្រយង សូមរៀបរាប់ក្រុមទាំង៨ ដែលធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ៖
១. ខេត្តកែប៖ ឆ្លងកាត់ការប្រកួត ចំនួន៦ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់រហូតដល់៤ប្រកួត មាន៤ពិន្ទុ

២. អយក កំពង់ឆ្នាំង៖ ឆ្លងកាត់ ៦ប្រកួត ឈ្នះ២​ ស្មើ១ និង៣ប្រកួត មាន៧ពិន្ទុ

៣. ខេត្តស្វាយរៀង៖ ឆ្លងកាត់ ៧ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៤ប្រកួត មាន៧ពិន្ទុ

៤. ខេត្តកណ្តាល៖ ឆ្លងកាត់ ៦ប្រកួត ចាញ់ទាំង ៦ប្រកួត មាន ០ពិន្ទុ

៥. សូហ្វីយ៉ាបៃលិន៖ ឆ្លងកាត់ ៧ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៤ប្រកួត មាន៧ពិន្ទុ

៦. ខេត្តឧត្តរមានជ័យ៖ ឆ្លងកាត់ ៦ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់៣ប្រកួត មាន៥ពិន្ទុ

៧. ខេត្តមណ្ឌលគិរី៖ ឆ្លងកាត់ ​៧ប្រកួត ឈ្នះ១ ស្នើ៣ និងចាញ់៣ប្រកួត មាន៦ពិន្ទុ

៨. ព្រះវិហារអែហ្វស៊ី៖ ឆ្លងកាត់ ៦ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៤ប្រកួត មាន៤ពិន្ទុ។

សូមជម្រាបថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមឈ្នះនឹងឡើងទៅវគ្គ ៤ក្រុមចុងក្រោយ រួចបន្តយកក្រុមឈ្នះ ២ក្រុមទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

Share.