ក្លិបបាល់ទាត់ Young Elephants របស់ឡាវ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ២ថ្ងៃមុនការប្រកួតវគ្គជម្រុះបឋម AFC Cup 2023-24 ទល់នឹងក្រុមភ្នំពេញក្រោន ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN។

ក្លិបបាល់ទាត់ Young Elephants ក្រោមការដឹកនាំរបស់លោក Satyasagara បានគ្រងជើងឯកលីគកំពូលឡាវ Lao Premier League 2023 ២រដូវកាលជាប់គ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ខណ:​ភ្នំពេញក្រោន គឺ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម។

វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ) នៅកីឡដ្ឋាន Smart RSN
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)។

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka​៕

Share.