ឆ្លងកាត់​២សប្ដាហ៍​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-23 មក​នេះ​មាន​កីឡាករ​៩នាក់ ឈ្នះ​ងា Man Of The Match នៅ​ក្នុង​ការប្រកួត​ទាំង​១០ ស្រប​ពេល​​ភាគ​ច្រើន​នៃ​អ្នក​ឈ្នះ​គឺ​សុទ្ធ​តែ​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត ប៉ុន្តែ​មាន​កីឡាករ​២នាក់​ប៉ុណ្ណោះ ដែល​ទទួល​ងា​នេះ ដោយ​មិន​បាន​ទាត់​បាល់​បញ្ចូល​ទី​គូ​ប្រកួត។

បញ្ជី​កីឡាករ​ដែល​ឈ្នះ MVP តាម​ការ​ប្រកួត​នីមួយៗ​មាន៖
– Marcus Haber (កាណដា) របស់​ព្រះខ័នរាជស្វាយរៀង ឈ្នះ​បាន​២លើក (៤គ្រាប់)
– Marques Marcio (ប្រេស៊ីល) របស់​ណាហ្គាវើល ឈ្នះ​១លើក (៣គ្រាប់)
– Yudai Ogawa (ជប៉ុន) របស់​ភ្នំពេញក្រោន ឈ្នះ​១លើក (១គ្រាប់)
– Abdel Kader Coulibaly (កូឌីវ័រ) របស់ ISI ដង្កោសែនជ័យ ឈ្នះ​១លើក (១គ្រាប់)
– So Omae (ជប៉ុន) របស់​ព្រៃវែងអែហ្វស៊ី ឈ្នះ​១លើក (២គ្រាប់)
– Romário Alves (ប្រេស៊ីល) របស់​គីរីវង់សុខសែនជ័យ ឈ្នះ​១លើក (១គ្រាប់)
– ចាន់ វឌ្ឃនាកា របស់​បឹងកេតអែហ្វស៊ី ឈ្នះ​១លើក (២គ្រាប់)
– អ៊ុក សុវណ្ណ របស់​វិសាខា ឈ្នះ​១លើក
– Alisher Mirzaev (អ៊ូបេគីស្ថាន) របស់វិសាខា ឈ្នះ​១លើក

សម្រាប់រដូវកាលឆ្នាំ២០២៣-២៤ នេះ​ក្រុមហ៊ុន CPL ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​​ក្រុមហ៊ុន Panasonic ផ្តល់​ជូន​​កីឡាករ Man Of The Match តាម​ប្រកួត​នីមួយៗ​ជា​ម៉ាស៊ីន ទឹកក្តៅ-ត្រជាក់ ខណៈ​កាល​ពី​រដូវកាល​មុន​ផ្ដល់​ជូន​ជា ម៉ាស៊ីន​ Microwave។

កាល​ពី​រដូវកាល​២០២៣ កន្លង​ទៅ​​កីឡាករMarcus Haber និង Takumu Nishihara ជា​អ្នក​ឈ្នះ MVP ច្រើន​ជាង​គេ គឺ​៦លើក​ម្នាក់ បើ​ធៀប​នឹង​កីឡាករ​៤៣​នាក់ ដែល​ឈ្នះ​ងារ​នេះ៕

Share.