ភ្នំពេញ៖ ចាប់ពីស្អែកទៅកម្ពុជានឹងទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរចាប់ពីថ្ងៃទី១៦-២២ ខែសីហា ឆ្នាំ២០២៣។ នេះបើតតាមសេចក្តីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៣។

សម្រាប់លក្ខណៈបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្អែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនៅលើផ្ទៃសមុទអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម។ ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ បង្កើននៅការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសផុតពីគ្រោះធម្មជាតិដែលអាតកើតមានឡើងជាយថាហេតុ៕

Share.