នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន ដែលមានការចូលរួមពីមន្ត្រីរាជការ អង្គភាពជំនាញទាំង៦ចំណុះអគ្គនាយកដ្ឋានកីឡា អង្គភាពពាក់ព័ន្ធ និងក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡាសរុបចំនួន ១១០រូប នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ពិធីនេះប្រព្រឹត្តិទៅក្រោ​ម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧ​ត្ត​​មបណ្ឌិត ស សុខា រដ្ឋលេខាធិការ​ទទួ​ល​​បន្ទុក និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងនោះ ឯកឧ​ត្ត​​ម​ ស សុខា រដ្ឋលេខាធិការ​ទទួ​ល​​បន្ទុក បានលើកឡើងជុំវិញយុទ្ធសាស្រ្តចំនួន១៣​ ដែលជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅកម្ពុជារួមមាន៖  
១. អភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងយន្តការ
២. លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព
៣. លើកកម្ពស់សមភាពយេនឌ័រ
៤. អភិវឌ្ឍកីឡាជនពិការ
៥. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈរូបវន្ត
៦. ស្រាវជ្រាវ និងចងក្រងឯកសារ
៧. ការពារតម្លៃសីលធម៌ការអប់រំកាយនិងកីឡាសម្រាប់ទាំងអស់គ្នា
៨. ពង្រឹងប្រព័ន្ធព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ
៩. ពង្រឹងតួនាទីរបស់អង្គការរដ្ឋកីឡានិងអង្គការសង្គមកីឡា
១០. កែសម្រួល និងពង្រឹងរចនាសម្ព័ន្ធនៃការប្រកួត
១១. ពង្រឹងសហប្រតិបត្តិការអន្តរជាតិ
១២. លើកកម្ពស់ឧស្សាហកម្មកីឡា
១៣. ទប់ស្កាត់ភាពអសកម្មក្នុងសង្គម។

ឯកឧ​ត្ត​​មសង្កត់ធ្ងន់ជាពិសេសនោះគឺកំណែ​ទម្រង់ស៊ីជម្រៅ​ចំនួន ៤ចំណុចដែលជាអាទិភាព ដើម្បីលើកកម្ពស់ និងពន្លឿនការអភិវឌ្ឍវិស័យកីឡា មានដូចជា៖

  • ការកែលម្អរចនាសម្ព័ន្ធការប្រកួតកីឡា
  • ការបណ្តុះបណ្តាលធនធានមនុស្ស
  • ការកែលម្អរចនាសម្ព័ន្ធការប្រកួតកីឡា
  • ការពង្រឹងសហព័ន្ធកីឡាជាតិ៕
Share.