ភ្នំពេញក្រោន ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Smart RSN របស់​ខ្លួន​ទទួល​ក្រុម Young Elephants ម្ចាស់​ជើង​ឯក​លីគ​កំពូល​ឡាវ រដូវកាល​ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​វគ្គ ​Preliminary round 2 ប្រចាំ​តំបន់​អាស៊ាន។

ខណ:អ្នក​ឈ្នះ​រវាង ភ្នំពេញក្រោន ទល់នឹង Young Elephants នឹងមាន​ឈ្មោះ​ឡើង​ទៅ​ជួប​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្នុង​វគ្គPlay-off round មុន​ឡើង​ដល់​វគ្គ​ចែក​ពូល។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ថាត្រៀមខ្លួនរួចរាល់ដើម្បីទទួលម្ចាស់ ជើងឯកលីគកំពូលឡាវ៖

​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka៕

Share.