ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Primer league រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី២ ហើយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះឃើញថាគ្រាប់បាល់កើនដល់ ៣៧គ្រាប់ ស្របពេលដែលអ្នកចាំទី៤រូបអាចរក្សាសំំណាញ់ទីបាន ១លើកដូចគ្នា។

ខាងក្រោមនេះបញ្ជីឈ្មោះកីឡាករអ្នកចាំទីរក្សាសំណាញ់ទី៖
១. កីឡាករ ហ៊ុល គីមហ៊ុយ របស់បឹងកេត រក្សាសំណាញ់ទីបាន១លើក

២. កីឡាករ វីរ់ៈ ដារ៉ា របស់ស្វាយរៀង រក្សាសំណាញ់ទីបាន១លើក

៣. កីឡាករ គង់ ច័ន្ទវុទ្ធី របស់អាយ អេស អាយ រក្សាសំណាញ់ទីបាន១លើក

៤. កីឡាករ សាំង ហាន់ឃុន របស់ព្រៃវែង រក្សាសំណាញ់ទីបាន១លើក

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.