លោកជំទាវ កែ សួនសុភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា សមាជិក​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​លើក​ទឹកចិត្ត​ ជាសកល​ប៉ុន្មាន​ឃ្លា នៅ​រាត្រី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ។

លោកជំទាវ​បាន​សរសេរ​ថា៖ «សូម​រំលឹកមុនពេលចូលគេង ! ការអត់ធ្មត់គឺជាគុណធម៌ដែលនាំមកនូវរង្វាន់ដ៏អស្ចារ្យ។ វាបង្រៀនយើងឱ្យរង់ចាំដោយព្រះគុណ ជឿជាក់លើដំណើរការ និងទទួលយកការធ្វើដំណើរ។ នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការពេញចិត្តភ្លាមៗ ការអត់ធ្មត់រំឭកយើងឱ្យបន្ថយល្បឿន បណ្ដុះការយល់ដឹង និងឱ្យតម្លៃលើភាពស្រស់ស្អាតនៃការរង់ចាំ។ វាផ្តល់អំណាចឱ្យយើងស៊ូទ្រាំនឹងឧបសគ្គ រក្សាភាពស្ងប់ស្ងាត់ក្នុងភាពលំបាក និងស្វែងរកកម្លាំងក្នុងគ្រាលំបាក»។

ខ្លឹមសារ​​បន្ត​របស់​លោកជំទាវ​បញ្ជាក់​ទៀត​ថា៖«ដូច្នេះ ចូរ​យើង​ទទួល​យក​ការ​អត់ធ្មត់​ជា​ពន្លឺ​នាំ​ផ្លូវ ព្រោះវា​កាន់​អំណាច​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​យើង ហើយ​នាំ​យើង​ទៅ​កាន់​ទី​ខ្ពស់​ជាង​មុន។ ចូរចាំថា របស់ល្អមកដល់អ្នកដែលរង់ចាំ។ រាត្រីសួស្តីមិត្តហ្វេសប៊ុក»។

លោកជំទាវ កែ សួនសុភី ប្រធាន​ក្លិប​ជា​ស្រ្តី ម្នាក់​ក្នុង​ចំណោម​២នាក់ ដែល​ជា​សមាជិក​លីគ​កំពូល​ចំនួន​១០​ក្រុម ខណៈ​ស្ត្រី​ប្រធាន​ក្លិប​មួយ​រូប​ទៀត គឺ​លោកស្រី ពុធ ធីតា របស់​ក្រុម​បឹងកេតកេតអែហ្វស៊ី។

ក្លិប​បាល់ទាត់​វិសាខា បាន​ឡើង​មក​កាន់​លីគ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​ទី២ នៅ​ឆ្នាំ​២០១៧។ រហូត​ដល់​បច្ចុប្បន្ន ក្រុម​វិសាខា ធ្លាប់​​ឈរ​លេខ៣ នៅ​ឆ្នាំ​ដំបូង ក្នុង​លីគ​កំពូល​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៩ ក្រុម​នេះ​ឈ្នះ​ជើង​ឯករង។ ​ឆ្នាំ​២០២០ វិសាខា ឈរ​ចំណាត់​ថ្នាក់​លេខ៥ ហើយ​ចូល​ដល់​ឆ្នាំ​២០២១ ក្រុម​នេះ​ឈរ​ចំណាត់​ថ្នាក់​លេខ៣ និង​ដល់​​ឆ្នាំ​២០២២ ឈ្នះ​ជើង​ឯក​រង​ម្តង​ទៀត។

ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ជាតិ ៣លើក​ជាប់​គ្នា ក្នុង​នោះ​នៅ​ឆ្នាំ​២០២០, ២០២១, ២០២២។ ក្រុម​នេះ​ធ្លាប់​មាន​ឈ្មោះ​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup ២លើក គឺ​នៅ​ឆ្នាំ​២០២១ និង​២០២២ ផង​ដែរ៕

Share.