កីឡា​ការិនី អ៊ុន ស្រីយ៉ា ដណ្តើម​បាន​មេដាយ​មាស វិញ្ញាសា នារី​វាយ​យក​ពិន្ទុ​ (Women Shooting) ក្រោយយកឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី ៣៣-១៧ ក្នុង​ការ​ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ (The 5th Asian Petanque Championship 2023) នៅប្រទេសម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ នេះ។

ខណ:កីឡា​ករ ថោង ឈឿន ដណ្តើម​បាន​មេដាយសំរឹទ្ធិ វិញ្ញាសាបុរសវាយ​យក​ពិន្ទុ​ (Men Shooting) ក្នុង​ការ​ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់ បានឲ្យដឹងថាកញ្ញា គីន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុប ២២រូប ចេញទៅប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ (The 5th Asian Petanque Championship 2023) នៅប្រទេសម៉ាឡេស៊ី៕

Share.