ឆ្លងកាត់ការប្រកួតអស់រយះពេល ១៦សប្តាហ៍កន្លងមកនេះ ក្រុមចំនួន ២០ដែលស្ថិត៤ពូលផ្សេងគ្នា បានចំណាយពេលប្រកួតទៅមកទាំងក្នុងដី និងក្រៅដី ដោយក្នុងនោះឃើញថាពូល ក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្តនាំមុខគេក្នុងតារាង ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ពិន្ទុ។

ចំណែកពូល វិញឃើញថាក្រុមបាល់ទាត់មន្ទីអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅតែបន្តឈរក្នុងកំពូលតារាង ក្រោយឆ្លងកាត់ ៧ប្រកួត ឈ្នះទាំង ៧ប្រកួត មាន២១ពិន្ទុ ក្នុងដៃ។

ដោយឡែកពូល ក្រុមបាល់ទាត់បន្ទាយមានជ័យ នៅតែរក្សាកៅអីកំពូលតារាងបានល្អ ទោះចាញ់៣ប្រកួតក្តី ប៉ុន្តែ ឈ្នះ៤ប្រកួត មាន១២ ដូចគ្នាជាមួយក្រុមឈើតុំពោធ៏ិសាត់ មាន១២ពិន្ទុដូចគ្នា តែផលសងគ្រាប់បាល់ខុសគ្នា។

រីឯពូល វិញឃើញថាក្រុមបាល់ទាត់សន្តិភាពខេត្តកំពង់ធំ នៅតែបន្តឈរកំពូលតារាង ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៥​ និងចាញ់១ប្រកួត មាន១៥ពិន្ទុ។

តារាងចំណាត់ថ្នាក់រួម ទាំង៤ពូល

គួរឱ្យដឹងថា ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី និងអយក ខេត្តត្បូងឃ្មុំ គឺដែលមិនទាន់ស្គាល់ពាក្យថា​ចាញ់សោះ គិតត្រឹមសប្តាហ៍ទី១៦ កន្លងមកនេះ ដោយក្រុមភ្នំពេញហ្គាឡាក់ស៊ី ធ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ពិន្ទុ ឈរលើកំពូលតារាងពូល ក និងខេត្តត្បូងឃ្មុំ ឆ្លងកាត់៧ប្រកួត ឈ្នះទាំង៧ប្រកួត មាន២១ ពិន្ទុ ឈរក្នុងកំពូលរាតាងពូល ខ។

សូមជម្រាបដែរថា សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ក លើកទី១៧ ឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតវគ្គសន្សំពិន្ទុ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លងទៅ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.