ពានរង្វាន់ AFF U23 Championship 2023 ដែលប្រទេសថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានកំពុងបន្តប្រកួតសន្សំពិន្ទុ ២ប្រកួតទៀត នៅរសៀលថ្ងៃទី១៩ ខែសីហា វេលាម៉ោង ៤:០០នាទីតទៅ ខណៈក្រុមជម្រើសជាតិកម្ពុជា បន្តជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅកីឡដ្ឋានPTT Stadium ខេត្ត Rayong ប្រទេសថៃ។

កម្មវិធីប្រកួតថ្ងៃទី១៩ ខែសីហា៖
-ម៉ោង៤នាទីរសៀល កម្ពុជា ប៉ះមីយ៉ាន់ម៉ា នៅកីឡដ្ឋានខេត្ត Rayong
-ម៉ោង៨នាទីយប់ ថៃ ប៉ះប៊្រុយណេ នៅកីឡដ្ឋានខេត្ត Rayong។

សូមរំលឹកដែលថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានយកឈ្នះយុវជនប្រ៊ុយណេ ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong ប្រទេសថៃ។

ខណ:ម្ចាស់ផ្ទះ U-23 ថៃ ក៏បានយកឈ្នះ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០ នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong វគ្គសន្សំពិន្ទុពូល A។

ចំពោះតម្លៃសំបុត្រ​មាន​លក់ក្នុងកីឡដ្ឋាន៖
-ទី១៖ Rayong Province Stadium៖ ១០០បាត, ២០០បាត, ៣០០​បាត ទាំង​ក្រុម​ម្ចាស់​ផ្ទះ​និង​ក្រុម​ភ្ញៀវ
-ទី២៖ PTT Stadium៖ ក្រុម​ម្ចាស់​ផ្ទះ​ មាន​តម្លៃ​១០០បាត,២០០បាត,៣០០បាត ឯ​ក្រុម​ភ្ញៀវ​តម្លៃ​២០០​បាត
*សម្រាប់​អត្រា​ប្តូរ​ប្រាក់​បច្ចុប្បន្ន​គឺ៖១បាត ស្មើ​​ប្រហែល​១១៨.រៀល

ពានរង្វាន់ AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ៕

Share.