ការប្រកួតពានរង្វាន់ ​Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៣ ហើយ ខណៈរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះ មាន​ការ​ប្រកួត​តែ​១គូ​ប៉ុណ្ណោះ ដោយ​ក្រុមបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកទ្វារកីឡដ្ឋានហនុមាន ទទួលស្វាគមន៏ក្រុមភ្ញៀវមកពីខេត្តតាកែវ គឺក្រុមគិរីវង់សុខសែជ័យ ដែលប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៣ៈ៤៥ នាទីរសៀល។

សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ មាន​រូប​តំណាង​ដោយ​សត្វ​ខ្លា ដែល​ឈរ​ជើង​លើ​ទឹកដី​អង្គរ ស្រប​ពេល​ដែល​ក្រុម​គីរីវង់សុខសែនជ័យ មាន​រូប​តំណាង​ដោយ​មាន់គក។ តើ​រសៀល​នេះ​ខ្លា​អង្គរ ឬ មាន់​គក ​តាកែវ នឹង​រក​បាន​៣ពិន្ទុ?

កម្មវិធីការប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់ Cambodian Premier League

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី

អ្នកគាំទ្រចូលរួមទូស្សនាផ្ទាល់នៅកីឡដ្ឋានកើនដល់ ៨,០៧៥នាក់ គិតត្រឹមសប្តាហ៍ទី២

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.