ការប្រកួតពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំតំបន់អាស៊ាន AFF U23 Championship 2023 បានកំពុងបន្តការប្រកួតសន្សំពិន្ទុ ក្នុងពូលនីមួយៗ ស្របពេលដែលនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នេះ មានការប្រកួតចំនួន២គូរ នៅ២ពូលផ្សេងគ្នា។

U23 ឥណ្ឌូណេស៊ី ត្រូវប៉ះ U23ជាតិទីម័រខាងកើត ដែលជាជំនួបក្នុងពូលB វេលាម៉ោង ៤ៈ០០នាទីរសៀល ខណៈជំនួបក្នុងពូល C ក្រុម U23ឡាវ ត្រូវប៉ះ ម្ចាស់ជើងឯកឆ្នាំចាស់វៀតណាម វេលាម៉ោង ៨ៈ០០នាទីយប់ នៅកីឡដ្ឋាន Rayong Province Stadium ស្ថិតក្នុងខេត្ត Rayong ប្រទេសថៃ។

លទ្ធផលការប្រកួតថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣

តារាងចំណាត់ថ្នាក់ពូល A

ចំពោះតម្លៃសំបុត្រ​មាន​លក់ក្នុងកីឡដ្ឋាន៖
-ទី១៖ Rayong Province Stadium៖ ១០០បាត, ២០០បាត, ៣០០​បាត ទាំង​ក្រុម​ម្ចាស់​ផ្ទះ​និង​ក្រុម​ភ្ញៀវ
-ទី២៖ PTT Stadium៖ ក្រុម​ម្ចាស់​ផ្ទះ​ មាន​តម្លៃ​១០០បាត,២០០បាត,៣០០បាត ឯ​ក្រុម​ភ្ញៀវ​តម្លៃ​២០០​បាត
*សម្រាប់​អត្រា​ប្តូរ​ប្រាក់​បច្ចុប្បន្ន​គឺ៖១បាត ស្មើ​​ប្រហែល​១១៨.រៀល

ពានរង្វាន់ AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ៕

Share.