ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៣ហើយ កាលពីយប់ថ្ងៃទី២០ ខែសីហា ខណ:ខ្សែប្រយុទ្ធ Jonata របស់វិសាខា និង Haber របស់ព្រះខ័នរាជស្វាយរៀង ជាកីឡាករ២រូបដែលរកបាន គ្រាប់បាល់គ្រប់ការប្រកួត។

៥គ្រាប់របស់ Marcus Haber៖
– ២គ្រាប់ទល់នឹង Tiffy Army
– ២គ្រាប់ទល់នឹង ភ្នំពេញក្រោន
– ១គ្រាប់ទល់នឹង ណាហ្គាវើលដ៍

៤គ្រាប់របស់ Jonata De Oliverira Bastos៖
– ១គ្រាប់ទល់នឹង គិរីវង់សុខសែនជ័យ
– ១គ្រាប់ទល់នឹង ណហ្គាវើលដ៍
– ២គ្រាប់ទល់នឹង ISI ដង្កោសែនជ័យ។

តារាងចំណាត់ថ្នាក់ CPL ក្រោយចប់សប្តាហ៍ទី៣៖

បញ្ជីក្រុម Top4 នៅ​ត្រឹម​សប្ដាហ៍​ទី៣ នេះ​មាន វិសាខា ព្រះខ័នរាជស្វាយរៀង ព្រៃវែងអែហ្វស៊ី និង​បឹងកេតអែហ្វស៊ី ចំណែក​ភ្នំពេញក្រោន ជាប់​បេសកម្ម​ប្រកួត AFC Cup នៅ​សិង្ហបុរី នាំ​អោយ​ Tiffy Army FC សម្រាក​សិន៕

Share.