ប្រទេស និងតំបន់ជាង៦០ បានបង្ហាញពីបំណងចូលរួមក្នុងពិព័រណ៍ ពិព័រណ៍ចិន-អាស៊ី​ខាង​ត្បូង​លើក​ទី៧ និងពិព័រណ៍នាំចូល និងនាំចេញគុនមីង ប្រទេសចិនលើកទី២៧ ដែល​ទីក្រុងគុនមីង ដែល​មាន​ការ​ចូល​រួម​ពីសហ​គ្រាសជិត១ពាន់ នឹង​បាន​បញ្ចប់​ដោយ​ជោគជ័យ។

ពិព័រណ៍នេះ ក៏នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​វេទិកាចំនួនប្រាំបី រួមទាំងវេទិកាសហប្រតិបត្តិការចិន-អាស៊ី​ខាង​ត្បូង​លើកទីបួន និង សកម្មភាព ចំនួន​បីផ្សេង​ទៀត​រួម​ទាំង​ពិធី​ចុះ​ហត្ថលេខា​លើគ​ម្រោង​សហ​ប្រតិបត្តិការផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៧ និងពិព័រណ៍នាំចូល និងនាំចេញគុនមីង ប្រទេសចិនលើកទី២៧ ដែលទីក្រុងគុនមីង នឹងធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ នឹងបាន​បញ្ចប់​នៅថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២៣ ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ក្រោមប្រធានបទ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍រួម»៕

Share.