ឆ្លងកាត់ការប្រកួតអស់រយៈពេល ៣សប្តាហ៍កន្លងមកនេះឃើញថា ក្រុមបាល់ទាត់ទាំង១០ក្រុម គឺសុតតែត្រូវបានពិន័យកាតពីសំណាក់លោកអាជ្ញាកណ្តាលទាំង ៦រូបផ្សេងគ្នា ក្នុងនោះក្រុមបាល់ទាត់បឹងកេត និងភ្នំពេញក្រោនគឺជាក្រុមដែលទទួលពិន័យកាតច្រើនជាងគេគិតត្រឹមសប្តាហ៍ទី៣។

ខាងក្រោមនេះជាចំនួនកាតដែលក្រុមទាំង១០ ទទួលបាន៖
១. ភ្នំពេញក្រោន ទទួលបានកាត ៨សន្លឹក ក្រហម១សន្លឹក

២. បឹកេត ទទួលបានកាត ៨សន្លឹក គ្មានកាតក្រហម

៣. ព្រៃវែង ទទួលបានកាត ៦សន្លឹក គ្មានកាតក្រហម

៤. ព្រះខ័នរាជស្វាយរៀង ទទួលបានកាត ៦សន្លឹក គ្មានកាតក្រហម

៥. ណាហ្គាវើលដ៍ ទទួលបានកាត ៥សន្លឹក គ្មានកាតក្រហម

៦. អង្គរថាយហ្គឺរ ទទួលបានកាត ៥សន្លឹក គ្មានកាតក្រហម

៧. វិសាខា ទទួលបានកាត ៤សន្លឹក កាតក្រហម១សន្លឹក

៨. គិរីវង់សុខសែនជ័យ ទទួលបានកាត ៤សន្លឹក គ្មានកាតក្រហម

៩. អាយ អេស អាយ ដង្តោរសែនជ័យ ទទួលបានកាត ៣សន្លឹកគ្មានកាតក្រហម

១០. Tiffy Army ទទួលបានកាត ៣សន្លឹក គ្មានកាតក្រហម។

លទ្ធផលការប្រកួតសប្តាហ៍ទី៣

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៣

គួរឱ្យដឹងថាបច្ចុប្បន្នវិសាខា និងស្វាយរៀង គឺជាក្រុមដែលមិនទាន់ចាញ់សោះ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទុក្នុងដៃ ខណៈក្រុមភ្មំពេញក្រោន មានភារកិច្ចត្រូវប្រកួតក្នុងពានរង្វាន់ AFC Cup នៅប្រទេសសិង្ហបុរី ជាហេតុនាំឱ្យក្លិបបាល់ទាត់កងយកងយោធពលខេមរភូមិន្ទ ត្រូវសម្រាកដូចគ្នា នៅក្នុងសប្តាហ៍ទី៣នេះ។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.