ពានរង្វាន់​បាល់ទះ​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Men’s Volleyball Championship បាន​រក​ឃើញ​ក្រុម​ឆ្លង​ផុត​ពូល​ហើយ ក្នុង​មាន​១២​ក្រុម​ឆ្លង​ទៅ​ជុំ​បន្ត ស្រប​ពេល​ដែល​ក្រុម​២​ទៅ​ពី​តំបន់​អាស៊ាន​មាន​ថៃ និង​ឥណ្ឌូណេស៊ី សុទ្ធ​តែ​កក់កៅអី​ឡើង​ទៅ​ជុំ​បន្ត​ដូចគ្នា។

កម្មវិធី​ប្រកួត​វគ្គ​១២​ក្រុម​ចុងក្រោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​ក្នុង​នោះ​​មាន៖

  • អ៊ីរ៉ង់ ប៉ះ ប៉ាគីស្ថាន
  • ចិន ប៉ះ ឥណ្ឌា
  • កូរ៉េខាងត្បូង ប៉ះ ឥណ្ឌូណេស៊ី
  • ជប៉ុន ប៉ះ បារ៉ែន
  • តៃវ៉ាន់ ប៉ះ អ៊ីរ៉ាក់
  • កាតារ ប៉ះ ថៃ

ពានរង្វាន់​នេះ​បាន​កំណត់​ថា​ក្រុម​ដែល​ចូល​រួម​នេះ​​គឺ​មាន​១​ក្រុម​ជា​ប្រទេស​ម្ចាស់​ផ្ទះ ហើយ​១០​ក្រុម​ជា​សមាជិក​កាល​ពី​ឆ្នាំ​ចាស់ និង​៥​ក្រុម​ជា​ប្រទេស​ដែល​ខ្លាំង​នៅ​​តំបន់​ក្នុង​ទ្វីប​អាស៊ី ប៉ុន្តែ​ក្រុម​អូស្ត្រាលី, ស្រីលង្កា, ម៉ុងហ្គោលី និង​ហ្វីលីពីន បាន​ដក​ខ្លួន។

នេះ​ជា​លើក​ទី៥​ហើយ​ដែល​អ៊ីរ៉ង់ រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ កម្រិត​ទ្វីប ខណៈ​៤លើក​កន្លង​ទៅ​ធ្វើ​នៅ​ទីក្រុង Tehran។ លើក​ទី៥​នេះ​ធ្វើ​នៅ​ទីក្រុង Urmia ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​២៦​ខែ​សីហា ឆ្នាំ​២០២៣ ដោយ​ប្រើប្រាស់​ទីលាន Ghadir Arena អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​៦០០០នាក់ និង​ទីលាន​Shahidan Ahandoust Hall អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​៣០០០នាក់។

តាំង​ពី​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ​១៩៧៥​មក ប្រទេស​ជប៉ុន ជា​អ្នក​ឈ្នះ​ពានរង្វាន់​នេះ​​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៩លើក ខណៈ​កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ ឈ្នះ​ម្នាក់​៤លើក​ស្មើ​គ្នា ចិន​ឈ្នះ​បាន​៣លើក និង​អូស្រ្តាលី ឈ្នះ​បាន​១លើក។ ចំណែក​ប្រទេស​តំបន់​អាស៊ាន​ចំនួន​៣​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការន៍​កម្រិត​ទ្វីប​នេះ ដោយ​ថៃ ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣​និង​២០០៥ ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០៧ និង​២០១៧ និង​ហ្វីលីពីន នៅ​ឆ្នាំ​២០០៩៕

https://t.me/troryorngmedia
Share.