ប្រទេស​វៀត​ណាម បាន​រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ប្រកួត​បាល់ទះ​លំដាប់​អន្តរជាតិផ្នែកនារី 2023 VTV International Women’s Volleyball Cup (VTV Cup ឆ្នាំ 2023)។

ព្រឹត្តិការណ៍នេះ ត្រូវ​បាន​ខកខាន​អស់​រយ:ពេល ៣ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយ​សារ​តែ​ជំងឺ​រាតត្បាត កូវីដ១៩ ទូទាំងពិភពលោក។ ដោយ​​នៅ​ឆ្នាំ២០២៣ នេះ​ត្រូវ​បាន​ប្រទេស​វៀតណាម រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី១៩ សីហា ដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០២៣។ ការ​ប្រកួត​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឃមណ្ឌល​ហាត់ប្រាណ Lào Cai ក្នុង​ទីក្រុង Lào Cai ប្រទេស​វៀត​ណាម។

សូម​រំលេក​ថា នេះ​គឺ​ជា​លើក​ទី១៧ ហើយ​ដែលព្រឹត្តិការណ៍ប្រកួត​បាល់ទះ​លំដាប់​អន្តរជាតិផ្នែកនារី 2023 VTV International Women’s Volleyball Cup (VTV Cup ឆ្នាំ 2023) បាន​ធ្វើ​ឡើង​។ ដោយ​នៅ​ឆ្នាំ​នេះ​ការ​ប្រកួត​មាន ៦ក្រុម​ចូល​រួម​មក​ពី​ ៥ប្រទេស​មាន ម្ចាស់ផ្ទះវៀតណាម ២ក្រុម (Vietnam 1, Vietnam 2) ហ្វីលីពីន ១ក្រុម (Choco Mucho Flying Titans) ជប៉ុន ១ក្រុម ( Kansai University of Social Welfare) កូរ៉េខាងត្បូង ១ក្រុម (Suwon City) និងអូស្រ្តាលី ១ក្រុម។

ដោយ​ឆ្លងកាត់​ចំនួន ៩ប្រកួត​កន្លង​មក​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖

ថ្ងៃទី១៩ សីហា ២០២៣

-ជប៉ុន ១-៣ ពីហ្វីលីពីន
-វៀតណាម​២ ៣-១ កូរ៉េខាងត្បូង
-វៀតណាម ១ ៣-០ អូស្ត្រាលី

ថ្ងៃទី២០ សីហា ២០២៣

-កូរ៉េខាងត្បូង ០-៣ ជប៉ុន
-វៀតណាម ២ ៣-០ អូស្ត្រាលី
-វៀតណាម ១ ៣-០ ហ្វីលីពីន

ថ្ងៃទី២១ សីហា ២០២៣

-អូស្ត្រាលី ០-៣ ហ្វីលីពីន
-វៀតណាម ២ ៣-០ ជប៉ុន
-កូរ៉េខាងត្បូង ០-៣ វៀតណាម ១

កម្មវិធីប្រកួតបន្ត៖

ថ្ងៃទី២២ សីហា ២០២៣

-កូរ៉េខាងត្បូង ប៉ះ អូស្ត្រាលី
-វៀតណាម ២ ប៉ះ ហ្វីលីពីន
-កូរ៉េខាងត្បូង ប៉ះ វៀតណាម ១

ថ្ងៃទី២៣ សីហា ២០២៣

-ហ្វីលីពីន ប៉ះ កូរ៉េខាងត្បូង
-អូស្ត្រាលី ប៉ះ ជប៉ុន
-វៀតណាម ១ ប៉ះ វៀតណាម ២

ព្រឹត្តិការណ៍ VTV International Women’s Volleyball Cup គឺជា​ការ​ប្រកួតបាល់​ទះអន្តរ​ជាតិ​សម្រាប់​នារី​ ដែល​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ខណ:វៀតណាម និងជប៉ុន ជា​ក្រុម​ដែល​ឈ្នះ​មេដាយ​មាស ច្រើន​ជាង​គេចំនួន ៥លើក ចិន ចំនួន ៣លើក ថៃ ចំនួន ២លើក និង​កូរ៉េខាងជើង ចំនួន ១លើក៕

Share.