ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៧ ហើយ មានតែ១ប្រកួតតែប៉ុណ្ណោះ នឹងប៉ះគ្នានៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ។

សម្រាប់ការប្រកួតនៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៣ ក្រុមមន្ទី អប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវប៉ះ ក្រុមព្រះវិហារ អេហ្វស៊ី វេលាម៉ោង ៣ៈ៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តសៀមរាប។

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១៦

គួរឱ្យដឹងថា ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី និងអយក ខេត្តត្បូងឃ្មុំ គឺដែលមិនទាន់ស្គាល់ពាក្យថា​ចាញ់សោះ គិតត្រឹមសប្តាហ៍ទី១៦ កន្លងមកនេះ ដោយក្រុមភ្នំពេញហ្គាឡាក់ស៊ី ធ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ពិន្ទុ ឈរលើកំពូលតារាងពូល ក និងខេត្តត្បូងឃ្មុំ ឆ្លងកាត់៧ប្រកួត ឈ្នះទាំង៧ប្រកួត មាន២១ ពិន្ទុ ឈរក្នុងកំពូលរាតាងពូល ខ។

សូមជម្រាបដែរថា សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ក លើកទី១៧ ឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតវគ្គសន្សំពិន្ទុ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លងទៅ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.